Liverpool ឈានដល់ការពិភាក្សា ជាមួយកីឡាករមានតម្លៃផ្តាច់កុងត្រា ១០០ លានអឺរ៉ូម្នាក់

យោងតាមរបាយការណ៍មួយក្នុងប្រទេសព័រទុយហ្គាល់បានឱ្យដឹងថាក្រុមហង្សក្រហម Liverpool បានទាក់ទងជាមួយក្រុម Benfica ទៅលើការផ្លាស់ប្តូរមួយសម្រាប់កីឡាករ Francisco Reis Ferreira ។

ជាក់ស្តែងខ្សែការពារកណ្តាលវ័យ 21 ឆ្នាំរូបនេះបានធ្វើការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Benfica ក្នុងការទទួលជ័យជម្នះលើក្រុម Nacional ដោយលទ្ធផល 10-0 កាលពីខែមុន ខណ:ដែលគេបានចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗជុំវិញទ្វីបអឺរ៉ុប ចាប់តាំងពីពេលនោះមក ។

យ៉ាងណាមិញកាលពីពេលថ្មឺៗនេះក្រុមហង្សក្រហម Liverpool ត្រូវបានគេឲ្យដឹងថាបានចាប់អារម្មណ៍យ៉ាងខ្លាំងលើ Ferreira ដោយក្រុមរបស់លោក Jurgen Klopp ឈានដល់ការពិភាក្សាលើកិច្ចព្រមព្រៀងមួយជាមួយនឹងក្រុម Benfica ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ។

គួររំលឹកផងដែលថាកាលពីឆ្នាំ 2017 ក្រុម Liverpool ធ្លាប់បានធ្វើការស្នើរសុំធ្វើកិច្ចព្រមព្រៀងខ្ចីជើងមួយសម្រាប់ខ្សែការពាររូបនេះ ជាមួយនឹងការផ្តល់ជូនទឹកប្រាក់ 10 លានផោន ប៉់ុន្តែត្រូវបានក្រុមនៅក្របខណ្ឌ Primeira Liga មួយនេះបដិសេធ ។

លើសពីនេះ Ferreira បានចុះកុងត្រាថ្មីជាមួយក្រុម Benfica កាលពីដើមខែមីនា ដែលធ្វើឲ្យតម្លៃផ្តាច់កុងត្រារបស់គេកើនឡើងដល់ 100 លានអឺរ៉ូ (ផោន 85 លានផោន) ៕

ប្រភព: Metro 

មតិយោបល់