Liverpool វ៉ាដាច់ Man Utd កត់ឈ្មោះចូលបញ្ជីប្រវត្តិសាស្រ្តនៅបាល់ទាត់អង់គ្លេស លើកំណត់ត្រាគ្មានក្លឹបណាធ្វើដូច

ក្រុមហង្សក្រហម Liverpool ទទួលបានជ័យជម្នះដ៏សំខាន់មួយនៅក្នុងពានរង្វាន់ UEFA Super Cup ដោយយកឈ្នះក្រុមតោខៀវ Chelsea និងលើកបានពានមួយទៀត ខណ:ដែលធ្វើឱ្យពួកគេក្លាយជាក្លឹបជោគជ័យបំផុតនៅអង់គ្លេស ។

គួរបញ្ជាក់ថាបច្ចុប្បន្នហង្សក្រហមបានយកឈ្នះលើក្រុមបិសាចក្រហម Manchester United ដើម្បីក្លាយជាក្រុមបាល់ទាត់ដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រទេស ដោយក្រុមហង្សក្រហមឈ្នះពានសរុបបាន ៤៦ លើក បើប្រៀបធៀបទៅនឹងការឈ្នះពានសរុប ៤៥ របស់ Man United ។

យ៉ាងណាមិញក្រុមបិសាចក្រហមបានឈ្នះពានរង្វាន់ក្នុងស្រុកចំនួន ២០ លើក ដោយពួកគេបានផ្តួលក្រុម Liverpool ដោយមានត្រឹមតែ ១៨ ពាន ប៉ុន្តែពេលនេះក្រោយពីក្រុមហង្សក្រហមបានឈ្នះពានរង្វាន់អឺរ៉ុបលើកទី ៦ UEFA Champions League ហើយឥឡូវនេះបានឈ្នះពាន Super Cup បន្ថែមទៀត បានធ្វើឲ្យពួកគេឈរនៅលើកំពូលតារាឆ្នើមជាក្លឹបជោគជ័យបំផុតនៅអង់គ្លេស ។

ជាក់ស្តែងកីឡាករ Adrian បានក្លាយជាវីរបុរសសម្រាប់ក្រុម Liverpool នៅក្នុងការប្រកួតនោហ ខណៈដែលរូបនេះបានជួយសង្គ្រោះបាល់ប៉េណាល់ទីពីតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Tammy Abraham ៕

ប្រភព: FoxsportsAsia