Liverpool ​ត្រៀម ១០៧ លាន​ផោន ​ចង់​នាំ​យក​កីឡាករ​វ័យ ២០ ឆ្នាំ​មក Anfield

បើ​តាម​របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា​ហង្ស​ក្រហម Liverpool កំពុង​ចាប់​អារម្មណ៍​ចង់​នាំ​យក​កីឡាករ​តម្លៃ ១០៧ លាន​ផោន​មួយ​រូប​ពី Bayer Leverkusen មក​ចូលរួម​នៅ​ទឹកដី Anfield។

Kai Havertz
Kai Havertz

នោះ​គឺ​យុវជន​វ័យ ២០ ឆ្នាំ Kai Havertz ដែល​ជា​យុវជន​លេចធ្លោ​មួយ​រូប ជាប់​ឈ្មោះ​ក្នុង Team of the Season កាល​ពី​ឆ្នាំ​ទៅ នៅ Bundesliga ផង​ដែរ។

Jurgen Klopp
Kai Havertz

Havertz បាន​បង្ហាញ​ខ្លួន​តាំង​ពី​អាយុ ១៦ ឆ្នាំ​មក​ទល់​ពេល​នេះ​បង្ហាញ​ខ្លួន ១០០ គ្រាប់​ហើយ និង​លេង​ឲ្យ​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន ៧ ដង។ បើ​តាម Mundo Deportivo បាន​សង្កត់​ធ្ងន់​ថា​ក្រុម​របស់​លោក Jurgen Klopp ចាប់​ចិត្ត​ចង់​បាន​កីឡាករ​រូប​នេះ​ជា​ខ្លាំង ពោល​នឹង​ប្រជែង Man Utd/Barcelona យក​រូប​គេ​ឲ្យ​បាន​នៅ​រដូវ​កាល​ក្រោយ។

គួរ​បញ្ជាក់​ថា​ហង្ស​បាន​បំបែក​កំណត់ត្រា​ការ​នាំ​យក​កីឡាករ​ថ្លៃ​បំផុត​កាល​ពី​ឆ្នាំ ២០១៨ ដោយ​កាល​នោះ​ទិញ Virgil van Dijk ក្នុង​តម្លៃ ៧៥ លាន​ផោន​ចេញ​ពី Southampton៕

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ សារ​បំភ័យ R.Madrid កីឡាករ​ខ្លាំង​របស់ Man City មួយ​រូប​នឹង​ត្រលប់​មក​នៅ​ថ្ងៃ​ទី ២ កុម្ភៈ

Man City នឹង​ត្រូវ​ចូល​ជួប​ម្ចាស់​ផ្ទះ Real Madrid នា​ថ្ងៃ​ទី ២៧ ​កុម្ភៈ វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ ដែល​ជា​ជំនួប​ជើង​ទី ១ វគ្គ ១៦ ក្រុម​ចុង​ក្រោយ Champions League។

Leroy Sane
Champions League

ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​គាំទ្រ Man City គឺ​កីឡាករ​លេង​នៅ​តំបន់​ប្រយុទ្ធ​ដ៏​សំខាន់ Leroy Sane នឹង​ត្រលប់​មក​ចូលរួម​ការ​ប្រកួត​វិញ ពោល​ទំនង​ជា​នឹង​ចូលរួម​នៅ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី ២ ​កុម្ភៈ​នេះ​ត​ទៅ។ Sane ដែល​ជួប​បញ្ហា​របួស​ធ្ងន់ធ្ងរ​ខកខាន​អស់​រយៈ​ពេល​ជា​យូរ​ណាស់​មក​ហើយ​នោះ ទំនង​នឹង​ត្រូវ​ចូលរួម​ការ​ប្រកួត​ទល់ Tottenham នៅ​ដើម​ខែ​កុម្ភៈ​នេះ​បាន​ជា​ធម្មតា។

Leroy Sane

នៅ​ចន្លោះ​ពេល​នោះ​សល់​រយៈ​ពេល​ជាង ២០ ​ថ្ងៃ​ទៀត​ឯ​ណោះ ដែល​ជួយ​ឲ្យ Sane កាន់​តែ​សុាំ​ទៅ​នឹង​ការ​លេង​លើ​ទីលាន​ដូច​ធម្មតា​វិញ ហើយ​ក៏​ជា​កម្លាំង​ប្រយុទ្ធ​មួយ​រូប​បន្ថែម​ទៀត​ធ្វើ​ឲ្យ​ប្រកួត​ទល់ Real Madrid កាន់​តែ​ជក់ចិត្ត​ខ្លាំង​ផង​ដែរ៕

ប្រភព៖ AF