Man City ត្រៀមផ្តល់ជូន Pep នូវកិច្ចសន្យាថ្មីរយ:ពេល ៥ ឆ្នាំបន្ថែម ជាមួយតម្លៃមិនគួរឲ្យជឿមួយ

ក្លឹប Manchester City គ្រោងនឹងផ្តល់ឱ្យលោក Pep Guardiola នូវកិច្ចសន្យារយៈពេលប្រាំឆ្នាំថ្មីមួយ ដែលអាចឱ្យអ្នកចាត់ការក្រុមសញ្ជាតិអេស្ប៉ាញរូបនេះរកបានប្រហែល 100 លានផោន ប្រសិនបើគាត់ព្រមទទួលយក ។

ជាក់ស្តែងគ្រូបង្វឹកវ័យ 48 ឆ្នាំរូបនេះបានពង្រឹងតួនាទីរបស់គាត់នៅក្នុងក្លឹបអង់គ្លេសមួយនេះ ដើម្បីធ្វើលោកក្លាយជាគ្រូបង្វឹកដ៏ល្អបំផុតមួយនៅក្នុងពិភពលោក ដោយឈ្នះពានរង្វាន់ក្នុងស្រុកចំនួនបីនៅរដូវកាលនេះ ។

យ៉ាងណាមិញបើយោងតាមកាសែត The Sun បានឱ្យដឹងថាលោក Pep មានពេល 2 ឆ្នាំទៀតនៅលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ប៉ុន្តែក្រុម Man City មានបំណងចង់ផ្តល់កិច្ចសន្យាថ្មីរយ:ពេលបីឆ្នាំបន្ថែមទៀត ។

ដោយឡែកលោក Guardiola កាលពីសប្តាហ៍មុនក៏បានធ្វើការប្តេជ្ញាចិត្តមួយផងដែរ ដោយបាននិយាយថា ៖ ” ខ្ញុំស្នាក់នៅទីនេះពីររដូវ ឬច្រើនទៀត ប្រសិនបើពួកគេចង់បានខ្ញុំ ។ ខ្ញុំពេញចិត្តធ្វើការនៅទីនេះ ហើយខ្ញុំនឹងមិនទៅណាទេ ” ៕

ប្រភព: Daily Mail