Man United ខកឱកាសឡើងមកលេខ៣ បន្ទាប់ពីរបូតគ្រាប់បាល់ចុងម៉ោងទល់នឹង Southampton

កីឡាករ Michael Obafemi ដែលបានប្ដូរចូល រកគ្រាប់បាល់តាមស្មើឲ្យក្រុម Southampton នៅក្នុងការប្រកួតទល់នឹង Manchester United ដោយលទ្ធផល 2-2 នៅ Premier League។

ក្រុមភ្ញៀវ Saint បានចាប់ផ្ដើមការប្រកួតយ៉ាងល្អ នៅទឹកដី Old Trafford ដោយបានរកគ្រាប់បាល់នាំមុខដោយខ្សែបម្រើ Stuart Armstrong នៅនាទីទី១២ ដោយសារកំហុសបច្ចេកទេសរបស់ Paul Pogba។

ប៉ុន្ដែក្រុមម្ចាស់ផ្ទះបិសាចក្រហម បានរកគ្រាប់បាល់តាមស្មើដោយ Marcus Rashford មុនពេលដែលដៃគូប្រយុទ្ធរបស់គេគឺ Anthony Martial រកបានមួយគ្រាប់នាំមុខ នៅ៣នាទីបន្ទាប់។

ហើយ Obafemi បានបំផ្លាញក្ដីសង្ឃឹមរបស់ក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjaer ក្នុងការឈានមកកាន់លេខ៣ក្នុងតារាង Premier League ដោយរកគ្រាប់បាល់តាមស្មើនៅម៉ោងបន្ថែម។

សម្រាប់លទ្ធផលនេះ United នៅបន្ដឈរនៅលេខ៥ ដដែលក្នុងតារាងលីគកំពូលអង់គ្លេស ដោយមាន ៥៩ពិន្ទុស្មើជាមួយក្រុមលេខ៤ Leicester City និងមានគំលាត១ពិន្ទុពីក្រុមលេខ៣ Chelsea៕

អានអត្ថបទបន្ទាប់៖ លោក Solskjaer និយាយអ្វីខ្លះ ក្រោយពី Man United ខកខានឱកាសឡើងមកលេខ៣ ក្នុងតារាង PL?

លោក Ole Gunnar Solskjaer បានលើកឡើងថា Manchester United មិនសក្ដិសម នឹងទទួលបានជ័យជំនះទេ បន្ទាប់ពី Southampton រកគ្រាប់បាល់តាមស្មើនៅចុងម៉ោង សម្រាប់ការប្រកួត ដែលបញ្ចប់ក្នុងលទ្ធផល 2-2។

ក្រុមបិសាចក្រហមបានខកខានឱកាស ក្នុងការឡើងមកកាន់លេខ៣ ហើយបន្ដឈរនៅលេខ៥ក្នុងតារាង Premier League បន្ទាប់ពីពួកគេ ធ្វើឲ្យរបូតគ្រាប់បាល់នៅម៉ោងបន្ថែម។

ក្រោយចប់ការប្រកួត លោក Solskjaer បានថ្លែងប្រាប់ Sky Sports ថា៖ “វាជាពេលវេលាដ៏អាក្រក់បំផុត ដែលត្រូវរបូតគ្រាប់បាល់ ប៉ុន្ដែវាបានកើតឡើង នៅក្នុងពិភពបាល់ទាត់។”

“អ្នកត្រូវតែទទួលយកវា ព្រោះយើងបានឈ្នះច្រើនប្រកួតមកហើយ បែបនេះសម្រាប់យើង។ វាជាគ្រប់ផ្នែកដែលយើងត្រូវរៀនពីក្រុមមួយនេះ ពិតជាមានការខកចិត្ត បន្ទាប់ពីអ្នកគិតថា នឹងទទួលបាន៣ពិន្ទុទៅហើយ។”

“ប៉ុន្ដែប្រហែលជា យើងមិនសក្ដិសមទទួលបាន៣ពិន្ទុទេ នៅថ្ងៃនេះ។ ពួកគេលេងបានល្អ។ ពួកគេមានភាពរឹងមាំ។ យើងមិនមានចង្វាក់លេងក្នុងការបញ្ជូនបាល់ទេ នៅថ្ងៃនេះ ជាពិសេសនៅពេលដែលយើងនាំមុខ 2-1 ប៉ុន្ដែយើងបានបង្កើតឱកាសជាច្រើន និងលេងបាល់បានល្អក្នុងពេលនោះ។”

ប្រភព៖ Sky Sports