Man United ចេញបញ្ជីកីឡាករ ត្រៀមសងសឹក Barcelona នៅទឹកដី Camp Nou

Alexis Sánchez និង Nemanja Matic មានឈ្មោះក្នុងបញ្ជីកីឡាករ របស់ Manchester United សំរាប់ការចូលរួមប្រកួតទល់នឹងក្រុម Barcelona ក្នុងជំនួបជើងទី ២ វគ្គ៨ក្រុមចុងក្រោយ Champions League នៅទឹកដី Camp Nou នារាត្រីនេះ។

ក្រុមបិសាចក្រហម បានបរាជ័យនៅក្នុងផ្ទះខ្លួនឯងទល់នឹងក្រុមកំពូលតារាងលីគកំពូលអេស្ប៉ាញ ក្នុងលទ្ធផល ១-០ ហើយរំពឹងថានឹងទទួលបានលទ្ធផលល្អនៅក្នុងការប្រកួតកាត់សេចក្ដី។

អតីតខ្សែប្រយុទ្ធរបស់ Barcelona Sanchez និង ខ្សែបម្រើ Matic បានត្រលប់មកចូលរួមជាមួយក្រុមក្រោយជាពីរបួសរៀងៗខ្លួន ខណៈដែល Luke Shaw ដែលជាប់ពិន័យ ក៏មានឈ្មោះក្នុងបញ្ជីនេះផងដែរ។

កីឡាកររបស់ Man United ដែលធ្វើដំនើរទៅប្រកួតទល់នឹង Barcelona មានដូចជា៖

អ្នកចាំទី៖  David De Gea, Sergio Romero, Lee Grant

ខ្សែការពារ៖ Diogo Dalot, Matteo Darmian, Ashley Young, Phil Jones, Victor Lindelof, Marcos Rojo, Chris Smalling, Luke Shaw

ខ្សែបម្រើ៖ Fred, Nemanja Matic, Scott McTominay, Andreas Pereira, Paul Pogba, Jesse Lingard, Juan Mata

ខ្សែប្រយុទ្ធ៖ Anthony Martial, Alexis Sánchez, Romelu Lukaku, Marcus Rashford

គួរបញ្ជាក់ថា ការប្រកួត នឹងធ្វើឡើងនៅរាត្រីនេះ វេលាម៉ោង ២៖០០ នាទី រំលងអាធ្រាត ហើយក៏មានការផ្សាយផ្ទាល់ពី ផេក CTS Sports ផងដែរ។ សូមចុច Like និងដាក់ See First ដើម្បីទទួលបានពត៌មាន និង​ ការផ្សាយផ្ទាល់ការប្រកួត បានរហ័ស និង ទាន់ពេលវេលា៕