Man United ឈរជាក្លឹបកំពូលទី៣ បន្ទាប់ពីក្លឹប El Clasico របស់អេស្ប៉ាញ

Real Madrid ត្រូវបានអោយឈ្មោះជាក្លឹបបាល់ទាត់ធំបំផុត ដោយទស្សនាវដ្ដីបារាំង France Football។ សំរាប់ការបោះពុម្ពចេញផ្សាយនៅខែកុម្ភៈនេះ ប្រព័ន្ធផ្សព្វផ្សាយផ្នែកកីឡាដ៏មានប្រជាប្រិយ បានបង្ហាញបញ្ជីក្លឹបកំពូលៗទាំង៣០ ជំវិញពិភពលោក ដោយមានក្លឹបយក្សមកពីលីគកំពូលអេស្ប៉ាញពីរ មានឈ្មោះនៅលើកំពូលតារាង។

ទិន្នន័យដែលប្រមូលបានពី ការវិភាគពីកីឡាករ អ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ អ្នកតាមដានក្នុងបណ្ដាញសង្គម អ្នកចូលរួមទស្សនាផ្ទាល់ជាមធ្យម ចំណូលដែលរកបាន ការចំណាយ តំលៃទីផ្សានៃក្រុម និង ប្រវត្តិសាស្ដ្ររបស់ក្លឹប បានចងក្រងចេញជាបញ្ជីនេះឡើង។

ក្លឹបម្ចាស់ពានអឺរ៉ុប ១៣សម័យ Real Madrid ឈរនៅលំដាប់ទី១ ខណៈគូប្រជែង Barcelona ជាបចំណាត់ថ្នាក់លេខ២ និងតាមពីក្រោយដោយ ក្លឹបមានប្រវត្តិល្បីល្បាញប្រចាំអង់គ្លេស Manchester United ដែលស្ថិតនៅលេខរៀងទី៣។

ហើយខាងក្រោមនេះ ជាក្លឹបកំពូលៗទាំង១០ របស់ France Football៖

  1. Real Madrid 184 ពិន្ទុ
  2. Barcelona 177 ពិន្ទុ
  3. Manchester United 151 ពិន្ទុ
  4. Bayern Munich 135 ពិន្ទុ
  5. Liverpool 120 ពិន្ទុ
  6. Juventus 107 ពិន្ទុ
  7. PSG 94 ពិន្ទុ
  8. Chelsea 91 ពិន្ទុ
  9. Manchester City 89 ពិន្ទុ
  10. Arsenal 88 ពិន្ទុ

ប្រភព៖ Marca