តាមការរាយការណ៍ពីសារព័ត៌មាន The Sun បានឱ្យដឹងថា ក្លិប Manchester United បានផ្ដល់ជូន ខ្សែការពារ Eric Bailly ជាថ្នូរនៃការនាំយក ខ្សែការពារ Pau Torres ពីក្លិប Villarreal មកកាន់ទឹកដី Old Trafford។
ក្លិបបិសាចក្រហម មានបំណងចង់បាន ខ្សែការពារអេស្ប៉ាញ Torres មកជួយពង្រឹងក្រុម ដោយផ្ដល់ឱ្យ Bailly ជាមួយនឹងទឹកប្រាក់បន្ថែមពីលើនោះ។ ក្រៅពី Man United ក្លិបកាំភ្លើងធំ Arsenal ក៏បានបង្ហាញការចាប់អារម្មណ៍ចង់បាន Torres ផងដែរ។
គួររំឭកថា Bailly ធ្លាប់ប្រកបអាជីពនៅក្លិប Villarreal ពីររដូវកាល និងបានសាងភាពលេចធ្លោនៅទីនោះ មុនពេលសម្រេចផ្ទេរមកចូលរួមជាមួយ Man United។ ដោយសារបញ្ហារបួសញាំញី ធ្វើឱ្យខ្សែការពារកូឌីវ័ររូបនេះ ធ្លាក់ទម្រង់លេងយ៉ាងខ្លាំង និងស្ថិតនៅក្នុងបញ្ជីកីឡាករត្រូវលក់ចេញថែមទៀតផង។
លោក Ole Gunnar Solskjaer បានកំណត់យក Torres ជាកីឡាករគោលដៅធំបំផុតមួយ ដោយផ្ដល់ជូន Bailly ទៅឱ្យក្លិបអេស្ប៉ាញ។ ហើយប្រសិនបើ Villarreal នាំយក Bailly ត្រលប់ទៅវិញ ពួកគេរំពឹងថា ការដោះដូរអាចនឹងឈានដល់ការព្រមព្រៀងចុងក្រោយ៕
ប្រភព៖ The Sun
អានអត្ថបទបន្ទាប់៖ ប្រយុទ្ធគេខ្លាំង! នេះក្រុម ៥ នៅលីគកំពូលអឺរ៉ុប រកបានគ្រាប់បាល់ច្រើនបំផុតនៅរដូវកាលនេះ
ការប្រកួតនៅក្របខ័ណ្ឌកំពូលអឺរ៉ុបនៅរដូវកាល ២០២០/២១ កំពុងធ្វើព្យុះភ្លៀងខ្លាំង ហើយពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ក្រុមនីមួយៗក៏បង្កើនការរកគ្រាប់បាល់ជាបន្តបន្ទាប់ផងដែរ។
តើអ្នកគិតថាក្រុមណាមួយនៅលីគកំពូលទាំង ៥ ក្នុងតំបន់អឺរ៉ុប រកបានគ្រាប់បាល់ច្រើនបំផុតគិតមកត្រឹម ៣០ ភាគរយនៃរដូវកាលនេះ? តោះទៅតាមដានឈ្មោះក្រុមទាំង ៦៖


៥) ក្លឹប Real Sociedad ក្របខ័ណ្ឌ La Liga រកបាន ២២ គ្រាប់
=៥) ក្លឹប Liverpool និង Chelsea ក្របខ័ណ្ឌ Premier League រកបាន ២២ គ្រាប់

៣) ក្លឹប Inter Milan ក្របខ័ណ្ឌ Serie A រកបាន ២៣ គ្រាប់
២) ក្លឹប Paris Saint-Germain ក្របខ័ណ្ឌ Ligue 1 រកបាន ៣០ គ្រាប់
១) ក្លឹប Bayern Munich ក្របខ័ណ្ឌ Bundesliga រកបាន ៣១ គ្រាប់៕