Man Utd កាន់តែខិតជិតចុះហត្ថលេខាលើខ្សែបម្រើតម្លៃ ៦៧ លានម្នាក់ មកជំនួសតំណែង Pogba

ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាខិតជិតក្នុងការបញ្ចប់ការចុះហត្ថលេខាទី 3 របស់ពួកគេនៅរដូវក្តៅនេះ ជាមួយនឹងខ្សែបម្រើរបស់ក្លឹប Lazio កីឡាករ Sergej Milinkovic-Savic ។

គួរបញ្ជាក់ថាក្រុមបិសាចក្រហមត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករដែលមានតម្លៃខ្លួន 67 លានផោនរូបនេះ កាលពីរដូវកាលមុន ប៉ុន្តែពួកគេបានខិតខំប្រឹងប្រែងដើម្បីទទួលបានការចុះហត្ថលេខានេះឡើងវិញ នៅពេលដែលអនាគតរបស់ Paul Pogba នៅ Old Trafford មិនមានភាពច្បាស់លាស់ ។

យ៉ាងណាមិញយោងតាមបណ្តាញព័ត៌មានអ៊ីតាលី Repubblica បានអះអាងថាក្រុម Man United កំពុងខិតជិតក្នុងការចុះហត្ថលេខាលើ Milinkovic-Savic ក្នុងគោលបំណងធ្វើឱ្យខ្សែរូបនេះក្លាយជាអ្នកមកជំនួសតំណែងរបស់ Pogba ។

លើសពីនេះវាត្រូវបានគេយល់ថាកីឡាករសញ្ជាតិស៊ែប៊ីវ័យ 24 ឆ្នាំរូបនេះនឹងត្រូវបានផ្តល់កិច្ចសន្យាប្រាំឆ្នាំនៅទឹកដី Old Trafford ជាមួយនឹងសាច់ប្រាក់បន្ថែមទៀត តាមរយៈប្រាក់រង្វាន់លើកទឹកចិត្ត ៕

ប្រភព: Talksports