Man Utd ត្រូវ​ការ​ពិន្ទុ​ប៉ុន្មាន ដើម្បី​ស៊ី​ពេ​កៅអី M.City លេង Champions League រដូវ​កាល​ក្រោយ?

បន្ទាប់​ពី Man City ត្រូវ​បាន​សម្រេច​ឲ្យ​ខកខាន​លេង​ UEFA Champions League ពីរ​រដូវ​កាល ក្លឹប​ដែល​ឈរ​ផុត Top 4 ជា​ច្រើន​ទៀត​ហាក់​កំពុង​ប្រកួតប្រជែង​ជា​ខ្លាំង ព្រោះ​សង្ឃឹម​ថា​ក្រុម​ដែល​ឈរ​លេខ ៥ អាច​ចំណេញ​ឱកាស​ក្ដោបក្ដាប់​កៅអី​លេង UCL រដូវ​កាល​បន្ទាប់។

Man Utd

Pep Guardiola

ក្នុង​នោះ​គឺ​ Man Utd ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ ព្រោះ​សំណាក់​អ្នក​គាំទ្រ​របស់​ក្លឹប​នេះ​មាន​ច្រើន​ទូទាំង​សកលលោក។ ចុះ​ជា​មធ្យម​សម្រាប់​លំដាប់​ពិន្ទុ​របស់​បិសាច​ដែល​ឈរ​លេខ ៩ នៅ​ជុំ​ទី ២៥ នេះ តើ​ត្រូវ​ការ​ប៉ុន្មាន​ពិន្ទុ​ទៀត​ដើម្បី​មាន​ឱកាស​លេង UCL រដូវ​កាល​ក្រោយ​បាន?

នៅ​រយៈ​ពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ​ជា​មធ្យម​លំដាប់​ពិន្ទុ​ក្រុម​ដែល​អាច​លេង UCL រដូវ​កាល​បន្ទាប់ និង​ឈរ​នៅ Top 4 ក្នុង​លីគ​គឺ​មាន​ ៧១ ពិន្ទុ​ជា​មធ្យម។

Man Utd

Man City

បច្ចុប្បន្ន United មាន ៣៥ ពិន្ទុ ដូច្នោះ​ហើយ​ត្រូវ​ការ​យ៉ាង​ហោច​ណាស់ ៣៦ ពិន្ទុ​ទៀត ក្នុង ១៣ ប្រកួត​សេសសល់ បែប​នេះ​ប្រសិន​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់​នឹង​បញ្ចប់​នៅ ៧៤ ពិន្ទុ ប៉ុន្តែ​វា​មិន​ជា​រឿង​ងាយ​ឡើយ ព្រោះ​ការ​ប្រកួត​ដែល​សេសសល់​ត្រូវ​ប៉ះ​តាំង​ពី Chelsea, Man City, Tottenham, Sheffield United និង Leicester សុទ្ធ​ជា​ក្រុម​កំពូល​ទាំង​អស់។

នៅ​ផ្លូវ​មួយ​ទៀត​ដែល United អាច​លេង UCL រដូវ​កាល​ក្រោយ​បាន​ប្រសិន​ណា​អាច​ឈ្នះ​ពាន​រង្វាន់ UEFA Europa League ព្រោះ​កាល​ពី​ជំនាន់​លោក Jose Mourinho ​ក៏​ធ្លាប់​ឈ្នះ​ពាន​ UEL ម្តង​ផង​ដែរ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ តិច​អត់​ដឹង! បុរស​ព័រទុយហ្គាល់​ម្នាក់​នេះ​ហើយ​ជា​ដើមហេតុ​ធ្វើ​ឲ្យ Man City កាត់​ឈ្មោះ​ពី UCL ២ រដូវ​កាល

រឿងរ៉ាវ​ជុំវិញ​ការ​កាត់​ឈ្មោះ​របស់​ក្លឹប Manchester City ចេញ​ពី​ក្របខ័ណ្ឌ​ពាន​រង្វាន់​អឺរ៉ុប UEFA Champions League ២ រដូវ​កាល បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង និង​ធ្វើ​ឲ្យ​ស្ថានភាព​ដឹកនាំ​របស់ Pep ហាក់​មិន​នឹងន​ទាល់​តែ​សោះ។

Rui Pinto

Pep Guardiola

ស្រប​ពេល​ដែល City កំពុង​ឈរ​លេខ ២ នៅ Premier League ក៏​មាន​ពិន្ទុ​តិច​ជាង​ឆ្ងាយ​បើ​ធៀប​នឹង Liverpool ហើយ​នៅ UCL ក៏​ត្រូវ​ប៉ះ​ក្លឹប Real Madrid ដែល​ជា​ក្រុម​ខ្លាំង​ថែម​ទៀត។

Man City

Rui Pinto

Rui Pinto

បង្វែរ​ទៅ​ជ្រុង​ម្ខាង​ទាក់ទិន​នឹង​ដើមហេតុ​ដែល​ធ្វើ​ឲ្យ City រង​ការ​កាត់​ឈ្មោះ​នេះ ក៏​ដោយ​សារ​មាន​បែកធ្លាយ​ឯកសារ​សម្ងាត់​ចេញ​ពី​ថ្វី​ដៃ​ Hacker សញ្ជាតិ​ព័រទុយហ្គាល់​មួយ​រូប ដែល​លួច Hack ចូល Email របស់​ក្លឹប Manchester City ហើយ​ទម្លាយ​ឯកសារ​នោះ​ចេញ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល។

រូប​គេ​មាន​ឈ្មោះ Rui Pinto ជា Hacker ដៃ​ឆៅ​មួយ ដែល​លួច​យក​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ល្មើស​នៃ​ការ​ចាយ​លុយ​លើស​កំណត់​របស់ Man City ប៉ុន្តែ​បើ​តាម​របាយការណ៍​ពី The Football Leaks គឺ​បុរស​វ័យ ៣១ ឆ្នាំ​រូប​នេះ​បាន​នឹង​កំពុង​រង់ចាំ​ការ​កាត់ក្តី​ពី​តុលាការ​ពាក់ព័ន្ធ​នឹង​បទល្មើស​របស់​គេ ហើយ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ឬ​ផាក​ពិន័យ​បែប​ណា​នោះ មិន​ទាន់​សម្រេច​នៅ​ឡើយ៕

ប្រភព៖ TheSun​