Man Utd ត្រៀមជះ 230 លានផោន ផ្តួលក្រុម R.Madrid ដណ្តើមយកតារាកំពូលប្រេសុីលម្នាក់

យោងតាមរបាយការណ៍មួយបានឱ្យដឹងថាក្រុមបិសាចក្រហម Manchester United នឹងត្រូវប្រកួតប្រជែងជាមួយក្រុម Real Madrid ដើម្បីចុះហត្ថលេខាជាមួយ Neymar នៅរដូវក្តៅខាងមុខនេះ ។

ជាក់ស្តែងតារាឆ្នើមប្រេស៊ីលរូបនេះបច្ចុប្បន្នកំពុងតែលេងនៅឯក្លឹប Paris-Saint Germain ក្រោយពីធ្វើការផ្លាស់ប្តូរមួយឆ្នាំ 2017 មកពីក្លឹប Barcelona ។

យ៉ាងណាមិញកីឡាករវ័យ 27 ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី 48 គ្រាប់ក្នុងការបង្ហាញខ្លួន 53 លើកក្នុងក្របខ័ណ្ឌ Ligue 1 ហើយបានឈ្នះពានរង្វាន់ Ligue 1 កាលពីរដូវកាលមុនផងដែរ ។

មិនតែប៉ុណ្ណោះបើយោងតាមរបាយការណ៍ពី Daily Record បានឲ្យដឹងថាក្រុម Man Utd  កំពុងតែមានគម្រោងរៀបចំការធ្វើការផ្លាស់ប្តូរមួយនៅរដូវក្តៅខាងមុខ ជាមួយនឹងកីឡាករ Neymar ដែលជាគោលដៅទី 1 របស់ពួកគេ ។

លើសពីនេះវាត្រូវបានគេរាយការណ៍ថាក្រុមនៅ Premier League មួយនេះមានឆន្ទៈក្នុងការផ្តលជូនតំលៃផ្ទេរបំបែកកំណត់ត្រាពិភពលោក 230 លានផោន ដើម្បីចុះចាញ់ហត្ថលេខាលើ Neymar ពីក្រុម PSG ៕

ប្រភព: Metro 

 

 

 

មតិយោបល់