Man Utd ត្រៀមលុយសុទ្ធ ៦៧ លានផោន សម្រាប់ចុះហត្ថលេខាលើតារាឆ្នើម R.Madrid ម្នាក់ នៅខែមករាខាងមុខ

មានពាក្យចចាមអារ៉ាមថ្មីមួយបានបង្ហាញថាក្លឹបបិសាចក្រហម Manchester United ចង់ចុះកុងត្រាជាមួយតារាឆ្នើម Toni Kroos របស់ក្លឹប Real Madrid នៅខែមករាខាងមុខនេះ ហើយពួកគេថែមទាំងបានដាក់សំណើរទឹកប្រាក់ចំនួន ៦៧ លានផោន សម្រាប់ខ្សែបម្រើរូបនេះផងដែរ ។

ជាក់ស្តែងបើយោងតាមសារព័ត៌មាន The Times ដែលបានដកស្រង់ចេញពីប្រភពព័ត៌មាននៅអាឡឺម៉ង់ បានឲ្យដឹងថាខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះ បានក្លាយជាគោលដៅដ៏ធំមួយសម្រាប់ក្រុមបិសាចក្រហម ខណ:ដែលពួកគេកំពុងស្វែងរកឱកាស ដើម្បីលក់ Paul Pogba ចេញ ។

គួរបញ្ជាក់ផងដែរថាចាប់តាំងពីចូលរួមជាមួយ Real Madrid ពីក្លឹប Bayern Munich ក្នុងឆ្នាំ ២០១៤ ជាមួយតម្លៃផ្ទេរ ២៥ លានផោន កីឡាករ Kroos បានវិវត្តន៍ខ្លួន ក្លាយជាកីឡាករដ៏ឆ្នើមម្នាក់ របស់ក្រុមអេស្ប៉ាញ ។

មិនតែប៉ុណ្ណោះវាត្រូវបានឲ្យដឹងថា Kroos ហាក់មានទម្រង់លេងស្រដៀងទៅនឹងរបៀបនៃការដឹកនាំរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer នៅក្រុម Manchester United ផងដែរ ដែលជាហេតុធ្វើឲ្យគ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះ បង្ហាញការចាប់អារម្មណ៍ខ្លាំងលើគេ​ ៕

ប្រភព: FoxsportsAsia