Man Utd ប្រាប់លោក Solskjaer ឲ្យចាំតែទទួលការងារពេញម៉ោងទៅ បើសិនរឿងមួយនេះកើតឡើង

លោក Ole Gunnar Solskjaer កំពុងពិចារណទទួលយកការងារជាគ្រូបង្វឹកជាអចិន្ត្រៃយ៍របស់ក្រុម Manchester United បើទោះបីជាលោក Mauricio Pochettino ត្រូវបានជ្រើសរើសជាជម្រើសទី ១ របស់ពួកគេក៏ដោយ ។

ជាក់ស្តែងគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះគឺជាគោលដៅទី 1 របស់ Man United ដើម្បីមកដឹកនាំពេញសិទ្ធនៅលើទឹកដី Old Trafford ចាប់តាំងពីរដូវក្តៅមុនមកម្ល៉េះ ខណៈលោក Zinedine Zidane, Massimiliano Allegri និង Antonio Conte ក៏ស្ថិតក្នុងបញ្ជីឈ្មោះរបស់ពួកគេផងដែរ ។

ទោះជាយ៉ាងណាក៏ដោយលោក Solskjaer ដែលបានចូលមកជំនួសដំណែងជាគ្រូបង្វឹកបណ្តោះអាសន្ន បន្ទាប់ពីបណ្តេញលោក Mourinho បានដឹកនាំក្រុមទទួលជ័យជម្នះ ៥ ប្រកួតជាប់គ្នា ។

ហើយយ៉ាងណាមិញបើយោងតាមកាសែត The Times បានអះអាងថាលោក Solskjaer អាចនឹងទទួលបានដំណែងដឹកនាំក្រុម Man Utd ជាអចិន្ត្រៃយ៍ បើសិនជាគាត់បន្តដឹកនាំក្រុមបានល្អនៅរដូវកាលនេះ ហើយនិងលោក Pochettino បដិសេធសំណើរបស់ពួកគេ ៕

ប្រភព: Metro