Man Utd ហ៊ាន​ឲ្យ​ថ្លៃ​ពលកម្ម​នៅ Serie A ម្នាក់ ១ ទ្វេ​ជា ២ ប្រសិន​ព្រម​ផ្ទេរ​មក Old Trafford

ក្លឹប​បិសាច​ក្រហម​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​បំណង​ចង់​ផ្តល់​ថ្លៃ​ពលកម្ម​ ១ ទ្វេ​ជា ២ សម្រាប់​កីឡាករ Hakan Calhanoglu របស់​ក្លឹប AC Milan ប្រសិន​គេ​ព្រម​ផ្ទេរ​មក​ចូលរួម​នៅ Old Trafford នា​រដូវ​កាល​ក្រោយ។

Ole Gunnar Solskjaer
Hakan Calhanoglu

តាម​ប្រភព​សារព័ត៌មាន Todofichajes បាន​ឲ្យ​ដឹង​ថា ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ ២៦ ឆ្នាំ​ត្រូវ​ផុត​កុងត្រា​នៅ​ឆ្នាំ ២០២១ ហើយ​គេ​កំពុង​ស្ថិត​ក្នុង​ការ​សម្រេច​ចិត្ត​ថា​នឹង​បន្ត​កុងត្រា​ថ្មី​ស៊ី​ថ្លៃ​ពលកម្ម ៣ លាន​អឺរ៉ូ​បូក​ប្រាក់​ឧបត្ថម្ភ​បន្ត​នៅ AC ឬ​អត់។

ប៉ុន្តែ​ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer ហាក់​ចាប់​ចិត្ត​លើ​សមត្ថភាព​កីឡាករដែលចាប់កំណើតនៅអាល្លឺម៉ង់​រូបនេះជា​ខ្លាំង ដោយ​ចង់​ចរចា​បន្ថែម​ថ្លៃ​ពលកម្ម​ឌុប​ឲ្យ Hakan ប្រសិន​គេ​ព្រម​ផ្ទេរ​មក​ទឹកដី​អង់គ្លេស។

Hakan Calhanoglu

ការ​ចរចា​អាច​នឹង​ចាប់ផ្តើម​ធ្វើ​ទៅ​បាន​ជា​បណ្តើរៗ​នៅ​ខែ​មករា​ ឆ្នាំ ២០២១ ខាង​មុខ ប្រសិន​កីឡាករ​ខាង​លើ​មិន​បន្ត​កុងត្រា​នៅ​ក្លឹប​អ៊ីតាលី។ បញ្ជាក់​ថា​នៅ​ការ​បង្ហាញ​ខ្លួន ១៣៧ ប្រកួត​ឲ្យ AC Milan រូប​គេ​រក​បាន ២៧ គ្រាប់​និង Assist ៤០ លើក​ឲ្យ​ក្លឹប៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ Mourinho ទទួល​ស្គាល់​បរាជ័យ​ ដោយ​បង្ហោះ​ពាក្យ​នេះ​ក្រោយ​ចាញ់ ១-០ យប់មិញ

នៅ​ជុំ​ទី ២ ក្នុង​ពូល J ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​រង​បរាជ័យ​ក្រោម​លទ្ធផល ១-០ ទល់​ក្លឹប Antwerp ដែល​ជា​ការ​សម្រេច​ទី​នៅ​នាទី ២៩ ពី​សំណាក់​កីឡាករ Lior Refaelov។

Antwerp Vs Tottenham
Jose Mourinho

ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​លោក Jose Mourinho បាន​បង្ហាញ​ភាព​ខឹង​សម្បា​ជា​ខ្លាំង​នៅ​សន្និសីទ​សារព័ត៌មាន និង​លើ​បណ្តាញ​សង្គម តែ​ក៏​ទទួល​ស្គាល់​ពី​ភាព​បរាជ័យ​មួយ​នោះ​ផង​ដែរ។

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម អម​រូបភាព​ធ្លាក់​ទឹក​មុខ​ក្នុង​រថយន្ត​ក្រុង​ដឹក​កីឡាករ​ថា៖ “ទម្រង់​លេង​ដ៏​អាក្រក់​នេះ សក្តិសម​នឹង​ទទួល​បាន​លទ្ធផល​បរាជ័យ​អ៊ីចឹង​ហើយ”។

Antwerp Vs Tottenham

លោក​បន្ត៖ “សង្ឃឹម​ថា​អ្នក​រាល់​គ្នា​ក្នុង​រថយន្ត​ក្រុង ខូចចិត្ត​ដូច​ខ្ញុំ​ដែរ​ទៅ​ចុះ ហើយ​ស្អែក​ជួប​គ្នា​នៅ​ទីលាន​ហ្វឹកហាត់​វេលា​ម៉ោង ១១ ព្រឹក”។

Jose Mourinho

បញ្ជាក់​ថា​នៅ​ប្រកួត​បន្ទាប់​ក្រុម​ Tottenham នឹង​ត្រូវ​ប៉ះ Brighton ក្នុង​ទឹកដី​របស់​ខ្លួន​នា​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា មុន​ជួប Ludogorets នៅ UEL ជើង​ទី ៣ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ Metro