Man Utd/Chelsea កំពុង​ហែក​មុខ​យក្ស​ដណ្តើម​គ្នា​ចង់​បាន​រ៉ាដា​សំខាន់​របស់ Liverpool មួយ​រូប

បើ​តាម​ប្រភព​សារព័ត៌មាន​ចុង​ក្រោយ​របស់​អង់គ្លេស​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​បិសាច​ក្រហម Manchester United និង​តោ​ខៀវ Chelsea ហាក់​កំពុង​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​ចង់​បាន​កីឡាករ​សំខាន់​ដែល​ជា​រ៉ាដា​របស់​ក្លឹប Liverpool នោះ​គឺ Timo Werner។

Timo Werner
Jurgen Klopp

ខ្សែ​ប្រយុទ្ធ Werner ​រក​បាន ៤ គ្រាប់​ហើយ​នៅ UEFA Champions League ដែល​ជួយ​ឲ្យ RB Leipzig មាន​ភាព​ឡើង​កូដ​ខ្លាំង​នា​រដូវ​កាល ២០១៩/២០ នេះ រាប់​ទាំង​គ្រាប់​​បាល់​ជ័យជម្នះ​ពេល​ប៉ះ Tottenham នៅ UCL ដែល​ជា​អតីត​ក្លឹប​ប្រជែង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​ Liverpool កន្លង​មក​ផង​ដែរ។

Timo Werner

ទន្ទឹម​នឹង​ដំណឹង​លេចលឺ​កាន់​តែ​ខ្លាំង​ឡើង ដែល​ថា​សាមី​ខ្លួន​ចាប់​អារម្មណ៍​ចង់​ដើរ​ចេញ​ដើម្បី​អភិវឌ្ឍ​ខ្លួន​នៅ​ថ្ងៃ​ខាង​មុខ ​ភ្លាម​នោះ​ក៏​មាន​ទាំង Chelsea និង Man Utd ​ដែល​ចង់​បាន​រូប​គេ​មក​ជួយ​នៅ​តំបន់​ប្រយុទ្ធ ខណៈ​តម្លៃ​ផ្តាច់​កុងត្រា​របស់​កីឡាករ​អាល្លឺម៉ង់​អាច​ថ្លៃ​ប្រហែល ៦០ លាន​ផោន។

Solskjaer/Lampard

​សម្រង់​សម្តី​របស់​បុរស​វ័យ ២៣ ឆ្នាំ [Timo Werner] ពេល​គេ​សួរនាំ​អំពី​ចចាមអារ៉ាម​ផ្លាស់​ទៅ​ហង្ស រូប​គេ​និយាយ​ថា៖ “នៅ​ទី​នោះ​មាន​អ្នកចាត់ការ​ដ៏​ល្អ​បំផុត​មួយ​រូប​ក្នុង​លោក​គឺ លោក Jurgen Klopp ហើយ​គាត់​ក៏​មាន​សញ្ជាតិ​អាល្លឺម៉ង់​ស្រាប់​ទៀត ដោយ​មាន​ការ​ណែនាំ​ច្រើន​ថា​ខ្ញុំ​សក្តិសម​ទៅ​នឹង Liverpool ព្រោះ​បើ​ផ្អែក​តាម​ទម្រង់​លេង​របស់​ខ្ញុំ តែ​គ្រាន់​ថា​ពេល​នេះ​មាន​រឿង​ច្រើន​ដែល​ត្រូវ​ធ្វើ​នៅ Leipzig សិន ហើយ​ក៏​មិន​ទាន់​អាច​គិត​ពី​រឿង​បន្ទាប់​នោះ​ដែរ”៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ មាន​តែ​កីឡាករ​នៅ​ក្លឹប​យក្ស ២ នេះ​គត់​ធ្លាប់​ឈ្នះ​ពាន UCL&World Cup នៅ​ឆ្នាំ​តែ​មួយ​

មិន​ងាយ​នោះ​ទេ​ដែល​កីឡាករ​ម្នាក់​អាច​លើក​ពាន​រង្វាន់ UEFA Champions League របស់​អឺរ៉ុប​និង​ពាន​ពិភពលោក World Cup ក្នុង​ឆ្នាំ​តែ​មួយ​បាន ហើយ​ប្រសិន​ឆ្នាំ​នោះ​ពួក​គេ​អាច​ធ្វើ​បាន​ភាគរយ​នៃ​ការ​ឈ្នះ​ពាន​បុគ្គល​ប្រចាំ​ឆ្នាំ​ក៏​មាន​ឱកាស​ច្រើន​ផង​ដែរ។

Raphael Varane
Roberto Carlos
Sami Khedira
Gerd Muller

យ៉ាងណាមិញ​យើង​សូម​ណែនាំ​ឲ្យ​ស្គាល់​កីឡាករ ១១ រូប​គត់​ក្នុង​លោក​ដែល​ធ្លាប់​លើក​ពាន UEFA Champions League និង FIFA World Cup នៅ​ឆ្នាំ​តែ​មួយ ហើយ​ពួក​គេ​សុទ្ធ​សឹង​ស្ថិត​សម័យ​កាល​លើក​ពាន​ជាមួយ​ក្លឹប Real Madrid និង Bayern Munich ទាំង​អស់៖

  • Raphael Varane (Real Madrid – បារាំង)
  • Sami Khedira (Real Madrid – អាល្លឺម៉ង់)
  • Roberto Carlos (Real Madrid – ប្រេស៊ីល)
  • Christian Karembeu (Real Madrid – បារាំង)
  • Jupp Kapellmann (Bayern Munich – អាល្លឺម៉ង់)
  • Hans-Georg Schwarzenbeck (Bayern Munich – អាល្លឺម៉ង់)
  • Paul Breitner (Bayern Munich – អាល្លឺម៉ង់)
  • Franz Beckenbauer (Bayern Munich – អាល្លឺម៉ង់)
  • Sepp Maier (Bayern Munich – អាល្លឺម៉ង់)
  • Uli Hoeness (Bayern Munich – អាល្លឺម៉ង់)
  • Gerd Muller (Bayern Munich – អាល្លឺម៉ង់)

ប្រភព៖ Sportskeeda