Manchester United ប្រកាសលេខអាវជាផ្លូវការ សំរាប់កីឡាករក្នុងរដូវកាលថ្មី

បន្ទាប់ពីទីផ្សារដោះដូរកីឡាករត្រូវបិទទ្វារ បូករួមនឹងការមកដល់នៃការប្រកួត Premier League បើករដូវកាលថ្មីផងនោះ ក្លឹបបិសាចក្រហម Manchester United បានប្រកាសលេខអាវកីឡាកររបស់ក្រុម ដោយខ្សែការពារ Matteo Darmian មិនមានឈ្មោះនៅក្នុងបញ្ជីលេខរបស់ក្រុម ខណៈដែល Marco Rojo ប្ដូរពីលេខ៥ ទៅលេខ១៦។

កីឡាករចំនូលថ្មី ពី Porto Diogo Dalot នឹងពាក់អាវលេខ២០ ខណៈខ្សែប្រយុទ្ធវ័យក្មេង Marcos Rashford ដែលបានប្ដរូមកលេខ១០ ដែលធ្លាប់ជាកម្មសិទ្ធរបស់ Wayne Rooney និង Zlatan Ibrahimovic ។

ការអវត្តមានរបស់ Darmian នៅក្នុងបញ្ជីហាក់ ធ្វើអោយមានការសង្ស័យ ដោយខ្សែការពាររូបនេះ មានទំនាក់ទំនងផ្ទេរទៅកាន់ ក្លឹបអ៊ីតាលី ដែលមិនទាន់បិទទ្វារដោះដូរកីឡាករនៅឡើយ ហើយគេរំពឹងថា ខ្សែាការពារអ៊ីតាលីរូបនេះ អាចបង្ហាញវត្តមានសំរាប់ការប្រកួតបើករដូវកាលទល់នឹងក្លឹប Leicester City។

គួរបញ្ជាក់ថា អ្នកចាត់ការក្លឹបបិសាចក្រហមលោក Jose Mourinho មានការបរាជ័យច្រើនលើកច្រើនសារ ក្នុងការដាក់សំនើរ សុំចុះហត្ថលេខាជាមួយនឹងខ្សែការពារ មុនពេលទីផ្សារដោះដូរកីឡាករត្រូវបានបិទទ្វារ ដោយក្លឹបមិនអាចទិញបានខ្សែការពារកណ្ដាល Harry Magure, Toby Alderweireld និង Diego Godin។

លេខអាវរបស់កីឡាករក្រុមបិសាចក្រហម សំរាប់រដូវកាល ២០១៨/១៩

1 – David De Gea

2 – Victor Lindelof

3 – Eric Bailly

4 – Phil Jones

6 – Paul Pogba

7 – Alexis Sanchez

8 – Juan Mata

9 – Romelu Lukaku

10 – Marcus Rashford

11 – Anthony Martial

12 – Chris Smalling

13 – Lee Grant

14 – Jesse Lingard

15 – Andreas Pereira

16 – Marcos Rojo

17 – Fred

18 – Ashley Young

20 – Diogo Dalot

21 – Ander Herrera

22 – Sergio Romero

23 – Luke Shaw

24 – Tim Fosu-Mensah

25 – Antonio Valencia

27 – Marouane Fellaini

31 – Nemanja Matic

38 – Axel Tuanzebe

39 – Scott McTominay

40 – Joel Pereira

44 – Tahith Chong

45 – Kieran O’Hara

46 – Joshua Bohui

47 – Angel Gomes

48 – Ethan Hamilton

51 – Matej Kovar