MARCA: ជម្រើស១១នាក់ដំបូងដែល Atletico Madrid ត្រៀមសម្រាប់ការប្រកួតទល់នឹង​ Barcelona

Atletico Madrid នឹងប្រើទម្រង់វាយសម្រុក នៅពេលដែលពួកគេប្រកួតទល់នឹង​ Barcelona នៅលីគកំពូលអេស្ប៉ាញ La Liga នៅចុងសប្ដាហ៍នេះ។

ផ្អែកទៅលើការហ្វឹកហាត់ ខ្សែប្រយុទ្ធ Angel Correa នឹងចាប់ដៃគ្នាជាមួយ Joao Felix នៅតំបន់ប្រយុទ្ធ ខណៈដែល Luis Suarez មិនទាន់ជាសះស្បើយពីកូវីដ១៩។ Marcos Llorente នឹងលេងនៅស្លាបខាងស្ដាំ ហើយ Yannick Carrasco នឹងបំពេញតំណែងខ្សែបម្រើស្លាបឆ្វេង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca។

ដោយឡែក Koke និង Saul Niguez នឹងសហការគ្នានៅតំបន់បម្រើកណ្ដាល ខណៈដែល Lucas Torreira និង Hector Herrera ត្រូវអវត្តមាន។

ខ្សែការពារ Kieran Trippier និង Mario Hermoso នៅស្លាបទាំងសងខាង ហើយនៅកណ្ដាលមាន Jose Gimenez និង Stefan Savic ខណៈ Jan Oblak ជាអ្នកចាំទី៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Ancelotti ចេញមុខជម្រះមន្ទិលសង្ស័យ ជុំវិញទំនាក់ទំនងរវាងក្រុម Everton ជាមួយ Isco និង Khedira

លោក Carlo Ancelotti គ្រូបង្វឹករបស់ក្រុម Everton ហាក់បានបង្ហាញពីចេតនារបស់គាត់ ជាមួយនឹងការចុះហត្ថលេខាលើ Isco ពីក្រុម Real Madrid ស្របពេលគាត់ក៏បានធ្វើការកោតសរសើរលើខ្សែបម្រើ Sami Khedira របស់ក្រុម Juventus ផងដែរ ។

Isco ,Sami Khedira

ជាក់ស្តែងលោក Ancelotti ធ្លាប់បានធ្វើការជាមួយខ្សែបម្រើសទាំងពីរ នាពេលកន្លងមក ខណ:គាត់ក៏បានបង្ហាញឲ្យដឹងថាផងដែរថាជាអ្នកគាំទ្រដ៏អស្ចារ្យមួយចំពោះសមត្ថភាព និងទេពកោសល្យរបស់តារាឆ្នើមទាំង ២ រូបនេះផងដែរ ។

Isco

មិនតែប៉ុណ្ណោះវាត្រូវបានគេយល់ថាទៀតថាទាំង Isco និង Khedira ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរចេញពីក្រុមបច្ចុប្បន្នរបស់ពួកគេរៀងៗខ្លួន នាខែមករាខាងមុខនេះ ។

Sami Khedira

ហើយយ៉ាងណាមិញរបាយការណ៍ពីកាសែងអេស្ប៉ាញ Marca បានរាយការណ៍ថា Isco នឹងសម្រេចចិត្តដើរចេញពីទឹកដី Bernabeu ក្នុងខែមករា ស្របពេលដែល Khedira បាននិយាយថាគេនឹងបើកចំហរចំពោះឱកាស ក្នុងការផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League បន្ទាប់ពីមិនពេញចិត្តជាមួយក្រុមនៅទីក្រុង Turin  ។

ដោយឡែកនៅពេលត្រូវបានគេសួរនាំអំពីទំនាក់ទំនងរបស់តារាឆ្នើមទាំង ២ រូបនេះ ជាមួយក្រុម Everton លោក Ancelotti ហាក់មិនបានបង្ហាញចម្លើយច្បាស់លាស់ណាមួយនោះទេ ក្នុងសន្និសីទកាសែតរបស់គាត់ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានលើកឡើងថាឱកាសនៃការមកដល់របស់ពួកគេទាំងពីរនៅខែមករា គឺមានតិចតួចខ្លាំងណាស់ ។

Isco

លើសពីនេះលោក Ancelotti បាននិយាយថា ៖ “ Isco គឺគ្រាន់តែជាពាក្យចចាមអារ៉ាមចេញពីសារព័ត៌មានប៉ុណ្ណោះ ។ វាមិនមែនចេញពីក្រុមរបស់យើងនោះទេ ។ យើងមិននិយាយអំពីទីផ្សារដោះដូរទេ នៅក្នុងរយៈពេលនេះ យើងកំពុងនិយាយអំពីបញ្ហាដែលយើងមាន ហើយយើងកំពុងធ្វើការដើម្បីព្យាយាមដោះស្រាយបញ្ហាទាំងនោះ ។  Isco ជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែគាត់បច្ចុប្បន្នគឺជាកីឡាករបស់ក្រុម R.Madrid ។ ហើយចំពោះការផ្ទេរមកកាន់ក្រុម Everton វាគឺជារឿងមួយទៀត ដែលត្រូវពិចារណា សម្រាប់ Khedira ក៏ដូចគ្នា ”  ៕

ប្រភព: Goal