Marcelo ទម្លាយឈ្មោះមិត្តរួមម្នាក់ នៅ R.Madrid រួមគ្នារាប់ឆ្នាំ តែមិនដែលនិយាយអេស្ប៉ាញមួយម៉ាត់

Gareth Bale បានធ្វើការផ្ទេរពីក្រុម Tottenham មកកាន់ទឹកដី Real Madrid ក្នុងឆ្នាំ 2013 ប៉ុន្តែគេមិនដែលប្រើទំនាក់ទំនង ដោយនិយាយជាភាសាក្នុងស្រុកច្រើនសម្រាប់ប្រាស្រ័យទាក់ទងគ្នានោះទេ ក្នុងរយៈពេល 6 ឆ្នាំចុងក្រោយមកនេះ ។

ជាក់ស្តែងដោយនិយាយទៅកាន់កាសែតអេស្ប៉ាញ Marca មិត្តរួមក្រុមរបស់គេកីឡាករ Marcelo បានអះអាងថា Bale នៅនិយាយតែភាសាអង់គ្លេសប៉ុណ្ណោះ ។

លើសពីនេះ Marcelo បាននិយាយថា ៖ ” ឥឡូវនេះខ្ញុំគ្មាននរណាម្នាក់នៅក្បែរខ្ញុំទេក្នុងបន្ទបផ្លាស់សម្លៀកបំពាក់ ខ្ញុំមានតែ Bale ប៉ុណ្ណោះដែលនៅជិត ប៉ុន្តែ Bale មិននិយាយទេ គាត់ចេះនិយាយតែភាសាអង់គ្លេស ហើយយើងនិយាយគ្នាជាមួយនឹងការធ្វើកាយវិការ នឹងនិយាយថា “ជំរាបសួរសួស្តី និង ស្រា Wine ល្អ ” ។

គួរបញ្ជាក់ថា Gareth Bale កាលពីពេលថ្មីៗនេះទើបតែបានរកគ្រាប់បាល់ទី 100 សម្រាប់ក្រុម Real Madrid ប៉ុន្តែអនាគតរបស់គេនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ខណៈគេនៅតែមិនអាចជំនួសដំណែងរបស់កីឡាករ Ronaldo នាម ចាប់តាំងពីកីឡាកររូបនេះបានចាកចេញទៅកាន់ក្រុម Juventus ៕

ប្រភព: Daily Mail 

 

មតិយោបល់