Mata បង្ហើបពីអ្វីដែលបាននិយាយទៅកាន់ Ashley Young មុនពេលស៊ុតបាល់ហ្រ្វីឃីគយ៉ាងអស្ចារ្យ

ការទាត់បាល់ពិន័យ Free-kick ដ៏អស្ចារ្យរបស់កីឡាករ Juan Mata បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ក្រុម Manchester United នៅក្នុងទីក្រុង Turin ។

ជាក់ស្តែងគ្រាប់បាល់ volley ដ៏អស្ចារ្យរបស់កីឡាករ Cristiano Ronaldo បានជួយអោយ Juventus នាំមុខលើក្រុម Man Utd ប៉ុន្តែអ្វីដែលពិសេសជាងនេះគឺការវាយបកយកឈ្នះវិញពីសំណាក់ក្រុមភ្ញៀវនៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League ។

យ៉ាងណាមិញ Mata ដែលជាវីរបុរសជួយឲ្យក្រុមរបស់គេរកគ្រាប់បាល់តាមបានស្មើមកវិញ បានពន្យល់ពីអ្វីដែលគេនិយាយទៅកាន់មិត្តរួមក្រុមរបស់ខ្លួន កីឡាករ Ashley Young មុនពេលស៊ុតគ្រាប់បាល់ហ្រ្វីឃីគយ៉ាងអស្ចារ្យ ។

មិនតែប៉ុណ្ណោះ Mata បាននិយាយទៅកាន់ MUTV ថា: ” នៅពេលដែលមានការទាត់បាល់ free-kick  នៅទីនោះ ខ្ញុំមានទំនុកចិត្តថាខ្ញុំត្រូវធ្វើវា ។ ហើយខ្ញុំបានប្រាប់ទៅកាន់ Young ថា : ‘ ទុកឲ្យខ្ញុំជាអ្នកទាត់វា ខ្ញុំអាចទាត់រំលងរនាំងការពារបាន ‘ ។ ​”

គេបន្តទៀតថា ៖ ” វាពិតជាលំបាកណាស់សម្រាប់អ្នកចាំទី ពីព្រោះពួកគេមិនបានមើលឃើញច្រើន [ ជាមួយនឹងរនាំងការពារដែលនៅជិតពេកនោះ ]  ។ ដូច្នេះខ្ញុំព្យាយាមធ្វើអ្វីដែលខ្ញុំបានធ្វើពេលហ្វឹកហាត់ជាច្រើនដង និងការអនុវត្ត ។ វាជារឿងសំខាន់ក្នុងការរកគ្រាប់បាល់បញ្ចូលទី 1-1 ហើយក្រោយមកវាបាននាំយើងទៅកាន់ 1-2 ” ៕

ប្រភព: Mirror

 

 

មតិយោបល់