Matic សង្ឃឹមថាមិត្តរួមក្រុមមួយរូបនឹងនៅជាមួយ United បានយូរអង្វែង

កាលពីពេលថ្មីៗកន្លងទៅ កីឡាករ Nemanja Matic បានទម្លាយឲ្យដឹងថា លោកចង់ឲ្យមិត្តរួមក្រុមមួយរូបមានវត្តមានជាមួយនឹងក្រុមបិសាចក្រហម Manchester United ឲ្យបានយូរ ពោលគឺមិនចង់បាត់បង់រូបគេក្នុងពេលឆាប់ៗនេះឡើយ។ កូនបិសាចដែល Matic ចង់លេងជាមួយឲ្យបានយូរនោះគឺ Paul Pogba។

Paul Pogba 

“សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថា វាគឺពិតជាសំខាន់ណាស់ដែលពួកយើងត្រូវតែឃាត់គេ [Paul Pogba] នៅទីនេះ ព្រោះគេគឺជាសរសដ៏សំខាន់មួយនៅក្នុងក្រុម។ Paul មានសមត្ថភាពដ៏ល្អឯក និងមានអត្តចរិករួសរាយថែមទៀត ដែលធ្វើឲ្យក្រុមទាំងមូលទទួលបានភាពកក់ក្ដៅជាខ្លាំង”។ នេះបើតាមសម្ដីរបស់ Matic បានប្រាប់ទៅកាន់សារព័ត៌មាន Stats Perform News។

Paul Pogba និង Nemanja Matic

លោកបានបន្តថា៖ “ខ្ញុំសង្ឃឹមថា គេនឹងនៅទីនេះជាមួយពួកយើងបានកាន់តែយូរ កាន់តែល្អ ព្រោះគេតែងតែធ្វើឲ្យអ្នករាល់គ្នាទទួលបានអារម្មណ៍សប្បាយរីករាយជារឿយៗ។ ខ្ញុំប្រាកដជាសប្បាយចិត្តខ្លាំងណាស់ ប្រសិនបើពួកយើងអាចលេងជាមួយគ្នាបានកាន់តែយូរ”។

Nemanja Matic

គួររំឭកដែរថា តារាឆ្នើម Nemanja Matic គឺជាចំណែកយ៉ាងសំខាន់មួយរូប ដែលជួយឲ្យក្រុម United មិនទាន់ស្គាល់ភាពបរាជ័យដល់ទៅ ១៨ ប្រកួតចុងក្រោយ៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ នាមកីឡាករ ១០​ រូបដែលទទួលបានងារជា MOTM ច្រើនជាងគេ សម្រាប់រដូវកាល ២០១៩/២០

ងារជាកីឡាករល្អដាច់គេបំផុតប្រចាំការប្រកួត ឬហៅកាត់ថា MOTM (Man of The Match) តែងតែបានធ្លាក់ទៅលើ កីឡាករមួយរូបដែលបានបញ្ចេញសមត្ថភាពល្អលើសគេនៅក្នុងការប្រកួត មិនប្រកាន់តំណែងថាជាខ្សែប្រយុទ្ធ ខ្សែបម្រើ ឬអ្នកចាំទីនោះទេ។

Kevin De Bruyne 
Cristiano Ronaldo

គ្រប់កីឡាករតែងតែព្យាយាមបញ្ចេញសមត្ថភាពឲ្យអស់រាងៗខ្លួន ព្រោះប្រាថ្នាចង់ទទួលបានងារមួយនេះ។ យោងទៅតាមគេហទំព័រ WhoScored បានបញ្ចេញបញ្ជីឈ្មោះរបស់កីឡាករ ១០ រូបដែលទទួលបាននាមជា MOTM ច្រើនជាងគេបំផុតប្រចាំរដូវកាល ២០១៩/២០ ខណៈ Cristiano Ronaldo ឈរនៅត្រឹមលេខ​ ២ ប៉ុណ្ណោះ៖

  • Dimitri Payet (Olympique Marseille) ទទួលបានងារជា MOTM ៨ លើក
  • Ciro Immobile (Lazio) ទទួលបានងារជា MOTM ៨ លើក
  • Nabil Fekir (Real Betis) ទទួលបានងារជា MOTM ៨ លើក
  • Kevin De Bruyne (Manchester City) ទទួលបានងារជា MOTM ៨ លើក
  • Joselu (Deportivo Alaves) ទទួលបានងារជា MOTM ៩ លើក
  • Karim Benzema (Real Madrid) ទទួលបានងារជា MOTM ៩ លើក
  • Luis Alberto (Lazio) ទទួលបានងារជា MOTM ៩ លើក
  • Timo Werner (RB Leipzig) ទទួលបានងារជា MOTM ១០ លើក
  • Cristiano Ronaldo (Juventus) ទទួលបានងារជា MOTM ១០ លើក
  • Lionel Messi (FC Barcelona) ទទួលបានងារជា MOTM ២០ លើក៕
Lionel Messi

ប្រភព: Soccerladuma