Matuidi ថា Ronaldo ផ្តល់​មេរៀន​ល្អ​មួយ​ឲ្យ​កីឡាករ Juve ក្រោយ​យក​ឈ្នះ​ Man Utd

ក្លឹប Juventus បាន​យក​ឈ្នះ​ Manchester United ក្នុង​លទ្ធផល ១-០ ដោយ​ខ្សែ​ប្រយុទ្ធ Paulo Dybala បាន​ទទួល​បាល់ Assist ដ៏​ល្អ​ពី​មិត្ត​រួម​ក្រុម Cristiano Ronaldo ក្នុង​តង់​ទី​មួយ។

តាម​ការ​បង្ហើប​ពី​ខ្សែ​បម្រើ​ក្នុង​ក្រុម Blaise Matuidi ក៏​ចង្អុល​ពី​ចំណុច​វិជ្ជមាន​របស់ Cristiano ក្រោយ​បញ្ចប់​ការ​ប្រកួត​នៅ Old Trafford។ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កីឡាករ​សញ្ជាតិ​បារាំង​បញ្ជាក់​ថា៖ “យើង​បាន​អស់​កម្លាំង​សឹង​ងើប​លេង​រួច​ក្រោយ​បញ្ចប់​ការ​ប្រកួត​ទល់​ក្លឹប Manchester United ប៉ុន្តែ​បន្ទាប់​ពី​ថ្ងៃ​នោះ​លើក​លែង​តែ Cristiano ម្នាក់​គឺ​បែរ​ជា​សាមញ្ញ​ធម្មតា ពោល​គឺ Ronaldo បាន​ព្យាយាម​ហ្វឹកហាត់​ខ្លាំងក្លា​ហួស​ថ្លែង​តាំង​តែ​ពី​គាត់​មក​ដល់​ទី​នេះ ជា​រួម​គាត់​លុត​ដំ​លើស​នរណា​ទាំង​អស់​ហើយ​ក៏​បាន​ប្រាប់​មក​ខ្ញុំ​ថា​គាត់​ត្រូវ​តែ​ធ្វើ​បែប​នេះ”។

កីឡាករ​រូប​នេះ​បន្ត​ទៀត​ថា៖ “នេះ​ជា​មូលហេតុ​ដែល​គាត់​ស្ថិត​នៅ​វ័យ ៣៣ ឆ្នាំ ប៉ុន្តែ​នៅ​តែ​ជា​មេរៀន​ល្អ​មួយ​សម្រាប់​យើង​រាល់​គ្នា ទាំង​ដែល​គាត់​លេង​បាន​ល្អ​ក្នុង​ ៩០ នាទី​ពេញ ហើយ​បាន​ធ្វើ​បាន​រឿង​ជា​ច្រើន​ដែល​អ្នក​ឯ​ទៀត​ធ្វើ​ពុំ​បាន និង​ជួយ​ពង្រឹង​កីឡាករ​ក្នុង​ក្រុម​ទាំង​មូល​ឲ្យ​មាន​ភាព​រឹងមាំ សូម​និយាយ​ថា​គាត់​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ​បំផុត​មួយ”។ ជា​សារ​ថ្លែង​បញ្ចប់​ទៅ​កាន់ RMC Sport។

ទស្សនាវីដេអូការ Assist បាល់របស់ Ronaldo នៅ Old Trafford:

ប្រភព:SportBible

មតិយោបល់