Mbappe ឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយ ជុំវិញការកំណត់លក្ខខណ្ឌជាមួយ PSG

មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹងអនាគតរបស់ Kylian Mbappe ថាតើរូបគេនឹងបន្ដនៅជាមួយនឹងក្លឹប​ Paris Saint-Germain ឬ ចាកចេញទៅក្លឹបណាមួយផ្សេងទៀត ប៉ុន្ដែ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានចេញមុខ ច្រានចោលនូវអ្វីដែលប្រព័ន្ធផ្សព្វផ្សាយបានលើកឡើង ថារូបគេជាកីឡាករមានជំងឺតួឯកចូលខ្លួន។

កីឡាករវ័យ ២០ឆ្នាំ ទើបតែរកគ្រាប់បាល់បានសរុប១០០គ្រាប់ នៅក្នុងអាជីពរបស់ខ្លួន ក្រោយពីបានជួយអោយបារាំង យកឈ្នះអង់ដូរ៉ាស ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតវគ្គជម្រុះ Euro 2020 ហើយក្រោយមករូបគេបានសរសេរការឆ្លើយតបនៅលីគណនី Twitter ផ្ទាល់ខ្លួន ជុំវិញលក្ខខណ្ឌដែលបានកំណត់ជាមួយនឹង PSG ដើម្បីបន្ដកុងត្រាថ្មី។

អានអត្ថបទ៖ Mbappe ដាក់លក្ខខណ្ឌបីអោយ PSG ពិចារណា បើមិនព្រម រូបគេនឹងដើរចេញ

ហើយ Mbappe បានឆ្លើយតបបែបឌឺដងថា៖ “សូមទោស អ្នកភ្លេចអ្វីម្យ៉ាង៖ Kylian Mbappe ចង់លេងជាអ្នកចាំទី។ Fake news!”

ប្រភព៖ Marca