Mbappe បានបញ្ជាក់ថាគេនឹងចូលលេងឲ្យក្លឹបកំពូលមួយនេះ ក្រោយពេលបញ្ចប់កុងត្រាជាមួយ PSG

យោងតាមរបាយការណ៍ពី Diario Gol បានរាយការណ៍ថាក្លឹប Real Madrid ចាត់ទុក Kylian Mbappe គឺជាគោលដៅដ៏ធំមួយសម្រាប់ពួកគេ បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួន ដើម្បីចាកចេញពី PSG នៅរដូវកាល 2018/19 នេះ ។

តែទោះបីជាយ៉ាងណាក៏ដោយខណៈដែល Neymar កំពុងតែត្រៀមខ្លួន ដើម្បីវិលត្រលប់ទៅកាន់ក្លឹប Barcelona វិញនោះ វាត្រូវបានគេយល់ថាក្លឹប PSG នឹងមិនទទួលយកការផ្តល់ជូនណាមួយ សម្រាប់កីឡាករដែលឈ្នះពាន World Cup របស់ក្រុមជម្រើសជាតិបារាំងរូបនេះនោះទេ ។

មិនតែប៉ុណ្ណោះមានរបាយការណ៍មួយបានបញ្ជាក់ទៀតថា Mbappe ត្រូវបានល្បួងទៅលេងនៅក្រុម Madrid ជាមួយនឹងឱកាសបានលេងក្រោមការដឹកនាំរបស់លោក Zinedine Zidane ដែលជានិមិត្តរូបរបស់គេកាលពីកុមារភាព ខណ:ដែល Mbappe ក៏បានបញ្ជាក់ខ្លួននឹងយល់ព្រមផ្ទេរទៅកាន់ទឹកដី Bernabeu នៅក្នុងឆ្នាំ 2021 ពោលគឺមួយឆ្នាំមុនកិច្ចសន្យារបស់គេនៅឯក្លឹប Paris ត្រូវបានបានបញ្ចប់ ។

គួរបញ្ជាក់ផងដែរថាប្រសិនបើក្រុម Madrid នៅតែព្យាយាមចង់ចុះហត្ថលេខាលើ Mbappe នៅក្នុងពេលបច្ចុប្បន្ននេះ នោះក្រុម PSG នឹងមិនលក់កីឡាកររូបនេះក្នុងតំលៃថោកនោះទេ ព្រោះរបាយការណ៍ខាងលើបានបង្ហាញទៀតថាពួកគេនឹងទាមទារចន្លោះពី 300 ទៅ 400 លានអឺរ៉ូសម្រាប់តារាឆ្នើមពួកគេរូបនេះ ៕

ប្រភព: FoxsportsAsia