Mbappe ប្រហែល​ត្រូវ​បង្ខំ​ចិត្ត​ដើរ​ចេញ​ពី PSG ផ្លាស់​មក​ក្លឹប​នេះ​នៅ​រដូវ​ក្តៅ – Julien Laurens

បើ​យោង​តាម​អ្នក​ជំនាញ​វិភាគ​បាល់ទាត់​របស់​បារាំង​មួយ​រូប​គឺ​លោក Julien Laurens បាន​ព្យាករណ៍​ថា​ Real Madrid អាច​នឹង​សម្រេច​ការ​នាំ​យក Kylian Mbappe ត្រឹម​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ នា​បញ្ចប់​រដូវ​កាល ២០១៩/២០ នេះ​ហើយ។

Zinedine Zidane

Kylian Mbappe

ថ្លែង​កន្លង​ទៅ​លោក Laurens ប្រាប់​ថា៖ “វា​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​សម្រាប់​ការ​និយាយ​រឿង​នេះ ប៉ុន្តែ​វា​ពិត​ជា​មាន​លទ្ធភាព​អាច​ទៅ​រួច​ពិត​មែន ដោយ PSG ព្យាយាម​ខ្លាំង​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ Mbappe ចុះ​ហត្ថលេខា​កុងត្រា​ថ្មី ពោល​គឺ​ចង់​ត​ជើង​យុវជន​រូប​នេះ​ឲ្យ​បាន​យ៉ាង​តិច ១ ឆ្នាំ​ទៀត ប៉ុន្តែ​វា​ពិត​ជា​មាន​ភាគរយ​ដែល​រូប​គេ​នឹង​ចាកចេញ​នា​រដូវ​ក្តៅ”។

Kylian Mbappe

លោក​បន្ត៖ “វា​ជា​ក្តី​ស្រមៃ​របស់ Mbappe ក្តី​ស្រមៃ​ដែល​ចង់​លេង​ឲ្យ​ក្លឹប Real Madrid និង​លេង​ក្រោម​ការ​ដឹកនាំ​របស់ Zinedine Zidane”។

គួរ​រំឭក​ថា​កន្លង​ទៅ​តាម​របាយការណ៍​ពី CIES Football Observatory បាន​បង្ហាញ​ថា Mbappe បាន​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ក្នុង​លោក ដោយ​ត្រឹម​វ័យ ២១ ឆ្នាំ​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ដល់​ទៅ ២២៦ លាន​ផោន​ហើយ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ សារ​បំភ័យ R.Madrid កីឡាករ​ខ្លាំង​របស់ Man City មួយ​រូប​នឹង​ត្រលប់​មក​នៅ​ថ្ងៃ​ទី ២ កុម្ភៈ

Man City នឹង​ត្រូវ​ចូល​ជួប​ម្ចាស់​ផ្ទះ Real Madrid នា​ថ្ងៃ​ទី ២៧ ​កុម្ភៈ វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ ដែល​ជា​ជំនួប​ជើង​ទី ១ វគ្គ ១៦ ក្រុម​ចុង​ក្រោយ Champions League។

Leroy Sane

Champions League

ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​គាំទ្រ Man City គឺ​កីឡាករ​លេង​នៅ​តំបន់​ប្រយុទ្ធ​ដ៏​សំខាន់ Leroy Sane នឹង​ត្រលប់​មក​ចូលរួម​ការ​ប្រកួត​វិញ ពោល​ទំនង​ជា​នឹង​ចូលរួម​នៅ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី ២ ​កុម្ភៈ​នេះ​ត​ទៅ។ Sane ដែល​ជួប​បញ្ហា​របួស​ធ្ងន់ធ្ងរ​ខកខាន​អស់​រយៈ​ពេល​ជា​យូរ​ណាស់​មក​ហើយ​នោះ ទំនង​នឹង​ត្រូវ​ចូលរួម​ការ​ប្រកួត​ទល់ Tottenham នៅ​ដើម​ខែ​កុម្ភៈ​នេះ​បាន​ជា​ធម្មតា។

Leroy Sane

នៅ​ចន្លោះ​ពេល​នោះ​សល់​រយៈ​ពេល​ជាង ២០ ​ថ្ងៃ​ទៀត​ឯ​ណោះ ដែល​ជួយ​ឲ្យ Sane កាន់​តែ​សុាំ​ទៅ​នឹង​ការ​លេង​លើ​ទីលាន​ដូច​ធម្មតា​វិញ ហើយ​ក៏​ជា​កម្លាំង​ប្រយុទ្ធ​មួយ​រូប​បន្ថែម​ទៀត​ធ្វើ​ឲ្យ​ប្រកួត​ទល់ Real Madrid កាន់​តែ​ជក់ចិត្ត​ខ្លាំង​ផង​ដែរ៕

ប្រភព៖ AF