Mbappe ផ្ញើ​សារ​បំភ័យ​ទៅ​មិត្ត​ចាស់ Cavani មុន PSG ប៉ះ United យប់​នេះ

PSG នឹង​ត្រូវ​បើក​កីឡដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស​ដើម្បី​ជួប​ក្លឹប​បិសាច​ក្រហម Man Utd នៅ​វេលា​ម៉ោង ០២:០០ នាទី​ព្រឹក ​ថ្ងៃ​ទី ២១ ​តុលា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Mbappe
Mbappe/Cavani

មុន​ឈាន​ដល់​ការ​ប្រកួត​ទាំង​អ្នកចាត់ការ​និង​សំណាក់​កីឡាករ​បាន​ចេញ​សារ​យល់​ឃើញ​ខុសៗ​ពី​គ្នា តែ​ឈរ​លើ​ឆន្ទៈ​រួម​មួយ​គឺ នឹង​ប្តូរផ្តាច់​ដើម្បី​ឈ្នះ​ការ​ប្រកួត​ជុំ​ទី ១ នៅ​វគ្គ​ចែក​ពូល Champions League។

Mbappe

ក្រឡេក​ទៅ​មើល​យុវជន​ឆ្នើម Kylian Mbappe ដែល​ជា​ម៉ាស៊ីន​បញ្ចប់​ទី​របស់​ក្លឹប​បារាំង ក៏​បាន​ផ្ញើ​សារ​ទៅ Cavani និង​ព្រមាន​មុន​ដល់​ការ​ប្រកួត​បែប​នេះ​ថា៖ “ពេល​នេះ Cavani គាត់​ស្ថិត​នៅ​ក្នុង​ក្រុម​ផ្សេង ខ្ញុំ​នៅ​តែ​ជូនពរ​ឲ្យ​គាត់​ជួប​តែ​រឿង​ល្អ​បំផុត តែ​យើង​នឹង​ត្រូវ​លេង​តតាំង​គាត់ ហើយ​ព្យាយាម​ផ្តួល​គាត់​ឲ្យ​បាន”។

Cavani

បញ្ជាក់​ថា នៅ​រដូវ​កាល ២០២០/២១ កីឡាករ​បារាំង​រក​បាន ៤ គ្រាប់​និង Assist ៤ លើក​នៅ ៤ ប្រកួត​សរុប​ឲ្យ​ក្លឹប Paris Saint-Germain៕ ប្រភព៖ SoccerLaduma

អានអត្ថបទបន្ទាប់៖ លទ្ធផលនៃការពិន័យចេញមកហើយ ជុំវិញការបង្ករកំហុសធ្ងន់ធ្ងររបស់ Pickford ទៅលើ Van Dijk ថ្ងៃមុន

អ្នកចាំទីរបស់ក្រុម Everton កីឡាករ Jordan Pickford អាចនឹងចៀសផុតពីការដាក់ពិន័យពី Football Association ចំពោះការបង្ករកំហុសធ្ងន់ធ្ងរមួយទៅលើខ្សែការពារ Virgil van Dijk របស់ក្រុម Liverpool ក្នុងការប្រកួត Merseyside derby កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ។

Jordan Pickford 

ជាក់ស្តែងអ្នកចាំទីដៃទី ១ របស់ជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវបានគេថ្កោលទោសយ៉ាងខ្លាំងចំពោះការឈូសយកបាល់់ពីកីឡាករ Van Dijk ខណ:ដែលបានធ្វើឲ្យខ្សែការពាររូបនេះអាចអវត្តមាននៅរដូវកាលនេះ បន្ទាប់ពីតេស្តឃើញថាមានបញ្ហាធ្ងន់ធ្ងរទៅលើសរសៃពួរជង្គង់ ចាំបាច់ត្រូវមានការវះកាត់ ។

Jordan Pickford

ហើយមិនតែប៉ុណ្ណោះ ជើងចាស់លោក Graeme Souness ក៏បានប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើរបស់ Pickford ផងដែរ ដោយគាត់ជឿជាក់ថាអ្នកចាំទីរូបនេះ គួរតែទទួលបានការដាក់ទោសពីសំណាក់អាជ្ញាកណ្តាល ។

ប៉ុន្តែទោះជាយ៉ាងណារបាយការណ៍ចុងក្រោយមួយពី Athletic  បានបង្ហាញថា Pickford នឹងមិនប្រឈមមុខជាមួយនឹងការដាក់ទោសទណ្ឌពីសំណាក់ FA នោះទេ ចំពោះការប៉ះទង្វិចគ្នាមួយនេះ ។

Jordan Pickford

លើសពីនេះ វាត្រូវបានគេលម្អិតថាប្រព័ន្ធកាត់សេចក្តី VAR បានពិនិត្យឡើងវិញនូវឧប្បត្តិហេតុនេះ ខណ:វាត្រូវបានបញ្ជាក់ថាក្រុម Liverpool នឹងមិនត្រូវបានផ្តល់ជូនបាល់ពិន័យ ១១ ម៉ែត្រនោះទេ ពីព្រោះ Van Dijk ស្ថិតនៅក្នុងជំហរអហ្វសាយ ។ ហើយ VAR ក៏ត្រូវបានបញ្ជាក់ផងដែរថាការឈូសដណ្តើមយកបាល់របស់់ Pickford ក៏មិនស្ថិតនៅក្នុងកម្រិតនៃការទទួលពិន័យកាតក្រហមឡើយ ៕

ប្រភព: Daily Mail