Mbappe មានស្ថិតិរកគ្រាប់បាល់ល្អជាង Ronaldo & Messi នៅក្នុងវ័យ១៩ឆ្នាំ

មិនយូរនោះទេ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe អាចនឹងក្លាយជាកីឡាករល្អផ្ដាច់គេមួយរូបនាពេលអនាគត នៅពេលដែល Lionel Messi និង Cristiano Ronaldo បញ្ចប់អាជីពរបស់ខ្លួនពីកីឡាករបាល់ទាត់។

ខ្សែប្រយុទ្ធបារាំងរូបនេះ បានបំបែកកំណត់ត្រាជាច្រើន នៅក្នុងវ័យ១៩ឆ្នាំ ដែលជាកំណត់ត្រាដែលកំរមានកីឡាករណាអាចធ្វើបាន បើប្រៀបធៀបនឹង តារាឆ្នើមអាហ្សង់ទីន និង ព័រទុយហ្គាល់ នៅក្នុងវ័យតំណាលគ្នា។

ចាប់ផ្ដើមពីការចូលរួមលេងអោយឈុតធំរបស់ Monaco រហូតដល់ផ្ទេរមកលេងនៅ PSG ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ រកគ្រាប់បាល់បានច្រើនជាងតារាឆ្នើមទាំងពីររូបជាងពាក់កណ្ដាល នៅក្នុងវ័យ១៩ឆ្នាំ។

Kylian Mbappe – ៥២គ្រាប់

Lionel Messi – ២៥គ្រាប់

Cristiano Ronaldo – ១៧គ្រាប់

Mbappe ក៏រកគ្រាប់បាល់បានច្រើនជាង Messi និង Ronaldo ផងដែរនៅក្នុងវ័យតំណាលគ្នានេះ សំរាប់ការប្រកួត Champions League

Kylian Mbappe – ១០គ្រាប់

Lionel Messi – ២គ្រាប់

Cristiano Ronaldo – ០គ្រាប់

ដោយឡែកសំរាប់ការប្រកួតសំរាប់ក្រុមជម្រើសជាតិ ខ្សែប្រយុទ្ធបារាំង នៅតែនាំមុខ កំពូលកីឡាករព័រទុយហ្គាល់ និង អាហ្សង់ទីនផងដែរ។

Kylian Mbappe – ៩គ្រាប់

Cristiano Ronaldo – ៧គ្រាប់

Lionel Messi – ៤គ្រាប់

គួររំលឹកថា ក្រោយពីបានជួយក្រុមបារាំង ឈ្នះពាន World Cup នៅរុស្ស៊ី Mbappe ត្រូវបានជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អបំផុតប្រចាំព្រឹត្តិការណ៍នោះ ជាមួយនឹងល្បឿន បច្ចេកទេស និង ទេពកោសល្យរបស់គេ៕

ប្រភព៖ Marca

មតិយោបល់