Messi ជាមិនទាន់ស្រួលបួលផង ពេលនេះកីឡាករឆ្នើមរបស់ Barca ម្នាក់ទៀតត្រូវអវត្តមានបីសប្ដាហ៍

Barcelona អាចនឹងត្រូវប្រកួតនៅក្នុងលីគ LaLiga ទល់នឹងក្រុម Atletico Madrid ដោយមិនមានវត្តមានរបស់តារាឆ្នើម Philippe Coutinho បន្ទាប់ពីរូបគេរងរបួសសរសៃរពួរ។

ខ្សែបម្រើប្រេស៊ីល លេងពេញម៉ោងសំរាប់ Barcelona ក្នុងការប្រកួត Champions League ទល់នឹងក្រុម Inter Milan ដែលបានបញ្ចប់លទ្ធផលត្រឹម ១-១ ប៉ុន្ដែរូបគេហាក់មានបញ្ហាឈឺចាប់ក្រោយការប្រកួតចប់។

ហើយក្លឹបក៏បានចេញសេចក្ដីថ្លែងការផងដែរថា៖ “ការពិនិត្យដែលបានធ្វើឡើងនៅព្រឹកថ្ងៃព្រស្បត្តិ៍ បានបញ្ជាក់ថា Philippe Coutinho មានបញ្ហារបួសសាច់ដុំកជើងខាងឆ្វេង។ គេអាចអវត្តមានប្រហែលពីរទៅបីសប្ដាហ៍។”

គួររំលឹកថា តារាឆ្នើម Lionel Messi បានអវត្តមាន៥ប្រកួត សំរាប់ក្រុមកាតាឡាន់ បន្ទាប់ពីមានបញ្ហាបាក់ឆ្អឹងដៃកាលប៉ះ Sevilla កាលពីខែមុន ប៉ុន្ដែរំពឹងថាអាចត្រលប់មកចូលរួមប្រកួតទល់នឹង Betis នៅចុងសប្ដាហ៍នេះ៕

ប្រភព៖ Be Soccer

មតិយោបល់