‘Messi ថៃ’ ជាប់​នៅ​តារាង Top 10 កីឡាករ​ថ្លៃ​បំផុត​ប្រចាំ​លីគ​កំពូល​ជប៉ុន

តារា​ឆ្នើម Chanathip Songkrasin ​បាន​ផ្លាស់​ទៅ​ចូលរួម​នៅ Ligue 1 របស់​ជប៉ុន ជាមួយ​ក្លឹប Consadole ​កាល​ពី​ខែ​មករា ឆ្នាំ ២០១៧ ​ដោយ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​សក្តិសម​នឹង​រហ័ស​នាម​ជា ‘Messi ថៃ’ យ៉ាង​ពិត​ប្រាកដ។

បុរស​មាន​កម្ពស់​រាង​ទាប​រូប​នេះ ​បាន​ស្ថិត​នៅ​តំណែង Top 10 ជាប់​ជា​កីឡាករ​មាន​តម្លៃ​ថ្លៃ​បំផុត​ប្រចាំ J1 League ថែម​ទៀត​ផង។ យោង​តាម Transfermarkt ​យើង​បង្ហាញ​ដូច​ខាង​ក្រោម៖

  • Andres Iniesta – ៥,៥០ លាន​អឺរ៉ូ
  • Jo – ៤ លាន​អឺរ៉ូ
  • Fabricio – ៣,៥០ លាន​អឺរ៉ូ
  • Hiroshi Kiyotake – ​២,៨០ លាន​អឺរ៉ូ
  • Fernando Torres – ​២,៥០ លាន​អឺរ៉ូ
  • Yu Kobayashi – ​២,៤០ លាន​អឺរ៉ូ
  • Shogo Taniguchi – ​២,៥០ លាន​អឺរ៉ូ
  • Leandro Damiao – ២,៥០ លាន​អឺរ៉ូ
  • Ewerton – ២,៣០ ​លាន​អឺរ៉ូ
  • Chanathip Songkrasin – ២,២០ ​លាន​អឺរ៉ូ

ប្រភព:FoxSportAsia