Messi និង Barcelona បញ្ចប់កំណត់ត្រាសំខាន់មួយ នៅទឹកដី San Memes ក្រោយស្មើ Athletic Club

ក្រុម Barcelona បានបរាជ័យក្នុងការរកគ្រាប់ក្នុងជំនួបទល់នឹងក្រុម Athletic Club កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ដែលបញ្ចប់លទ្ធផល ០-០ នៅទឹកដី San Mames ព្រមទាំងបានបញ្ចប់កំណត់ត្រារកគ្រាប់បាល់ ៣៧ប្រកួតជាប់គ្នានៅក្នុងលីគកំពូលអេស្ប៉ាញ(១៥ប្រកួតរដូវកាលមុន + ២២ប្រកួតនៅរដូវកាលនេះ)។

ក្រុមរបស់លោក Ernesto Valverde មិនអាចរកគ្រាប់បាល់ចុងក្រោយ ជំនួបទល់នឹង Getafe កាលពីថ្ងៃទី ១១ ខែកុម្ភៈ ២០១៨ នៅក្នុងសប្ដាហ៍ទី២៣ នៃរដូវកាលនោះ ដោយបញ្ចប់ក្នុងលទ្ធផល ០-០។

ហើយរដូវកាលនេះ Barca បរាជ័យមិនអាចរកគ្រាប់បាល់បាន ទល់នឹងក្រុម Sevilla ២-០ ក្នុងការប្រកួត Copa del Rey វគ្គ៨ក្រុមចុងក្រោយ ប៉ុន្ដែពួកគេបានយកឈ្នះវិញនៅជើងទី២ ក្នុងលទ្ធផល ៦-១។

ដោយឡែកតារាឆ្នើម Lionel Messi ក៏បានបញ្ចប់កំណត់ត្រារកគ្រាប់បាល់បន្ដកន្ទុយគ្នា៨ប្រកួត នៅទឹកដី San Mames។ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ មានឱកាស ២ ទៅ៣លើកផងដែរ ដោយរូបគេបានស៊ុតប៉ះនឹងរបារទី ប៉ុន្ដែបានជួយរួមចំណែកបញ្ជូនអោយមិត្ដរួមក្រុមស៊ុតផងដែរ។

គួរបញ្ជាក់ថា កីឡាករលេខ១០របស់ Barca រកគ្រាប់បាល់ទល់នឹង Espanyol (2 គ្រាប់), Levante (3 គ្រាប់), Celta(1 គ្រាប់), Getafe(1 គ្រាប់), Eibar (2​ គ្រាប់), Leganés(1 គ្រាប់), Girona(1 គ្រាប់) និង Valencia(1 គ្រាប់) សំរាប់៨ប្រកួតកន្លងមក៕

[វីដេអូ] ទោះ Barcelona បានត្រឹមស្មើជាមួយ Athletic Club តែ Stegen សង្គ្រោះបាល់ឡូយអស់ស្ទះ

ប្រភព៖ SPORT