Messi ប្រាប់ពីក្រុមដែលមានប្រព័ន្ធការពាររឹងមាំ និង គូប្រកួតដែលពិបាកតតាំងបំផុត

Lionel Messi បានរំឮកពីអាជីពរបស់ខ្លួន នៅក្នុងបទសម្ភាសន៍របស់កាសែតកាតាឡាន់ RAC1 ហើយរូបគេបានគូប្រកួតដែលពិបាកតតាំង, ក្រុមដែលមានប្រព័ន្ធការពារល្អបំផុត ដែលរូបគេធ្លាប់ជួបប្រទះ ហើយនឹងគ្រូបង្វឹកដែលរូបគេពេញចិត្តបំផុតផងដែរ។

Messi នៅក្នុងការប្រកួតទល់នឹងក្រុមនៅអង់គ្លេស

ប្រធានក្រុម Barcelona រូបនេះ បាននិយាយថា ក្រុមមកពីអង់គ្លេសមានប្រព័ន្ធការពារល្អបំផុត ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយគូប្រកួតដែល ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ ពិបាកតតាំងបំផុតនោះគឺក្រុមជម្រើសជាតិអេស្ប៉ាញ ដែលឈ្នះពាន Euro និង World Cup 2010។

Messi ក្នុងការប្រកួតទល់នឹងក្រុមអង់គ្លេស

សំរាប់គ្រូបង្វឹកវិញ Messi បាននិយាយថា៖ “គ្រូបង្វឹកល្អបំផុតដែលខ្ញុំធ្លាប់មាន ខ្ញុំគិតថាលោក Guardiola, ជាគ្រូបង្វឹកល្អបំផុតក្នុងចំណោមគ្រូបង្វឹកទាំងអស់ ដោយ Luis Enrique ជាអ្នកបន្ទាប់។”

Messi & Pep

ជជែក​កាល​ពី​ពេល​ថ្មីៗ​នេះ Lionel Messi ​បាន​និយាយ​ដល់​រឿងរ៉ាវ​របស់ Cristiano Ronaldo ដែល​ជា​មិត្ត​គូ​ប្រកួត​ចាស់​នៅ LaLiga។ កីឡាករ​ព័រទុយហ្គាល់​បាន​ចាកចេញ​ពី Real Madrid ទៅ​ចូលរួម​នៅ Juventus នា​រដូវ​ក្តៅ​ឆ្នាំ ២០១៨។

Messi ​បាន​បង្ហាញ​ការ​សោកស្តាយ​និង​ពិត​ជា​ចង់​ឲ្យ​គូ​ប្រជែង​ខ្លួន​បន្ត​លេង​នៅ​ទីក្រុង Madrid ជា​ជាង​ផ្លាស់​ទៅ Turin។ កីឡាករ​វ័យ ៣២ ឆ្នាំ​និយាយ​ថា៖ “ខ្ញុំ​ចង់​ឲ្យ Cristiano Ronaldo ​បន្ត​លេង​នៅ​ក្លឹប Real Madrid ក្នុង​លីគ​អេស្ប៉ាញ ដោយ​ខ្ញុំ​ចាំ​ថា​ការ​ចាកចេញ​របស់​គាត់​គឺ​ធ្វើ​ឲ្យ​គ្រប់​ក្រុម​ទាំង​អស់​មាន​ការ​ភ្ញាក់ផ្អើល”។

ជជែក​ដល់​ស្ថានការណ៍​ក្នុង​ការ​លេង​ឲ្យ Barca សព្វថ្ងៃ បុរស​សញ្ជាតិ​អាហ្សង់ទីន​សង្កត់​ធ្ងន់៖ “នៅ​ថ្ងៃ​នេះ​គំនិត​របស់​ខ្ញុំ​និង​គ្រួសារ​គឺ​សុទ្ធ​សឹង​តែ​ចង់​ឲ្យ​បញ្ចប់​អាជីព​នៅ​ទី​នេះ ពោល​គឺ​នឹង​គ្មាន​ការ​ផ្លាស់ប្តូរ​អ្វី​នោះ​ទេ ទាំង​ដែល​ខ្ញុំ​ក៏​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​នោះ​ដែរ​ជាមួយ​ក្លឹប។”

ហើយប្រធានក្រុមអ្នកមានបុណ្យ បានសារភាពថា រូបគេយល់ថា Neymar អាចនឹងទៅចូលរួមជាមួយនឹង Real Madrid នៅរដូវក្ដៅនេះ ប្រសិនបើមិនអាចចូលរួមជាមួយនឹង Barcelona។

Neymar

ខ្សែប្រយុទ្ធប្រេស៊ីល មិនបានលាក់បាំងពីបំណងក្នុងការចង់ចាកចេញពី Paris Saint-Germain នោះទេ ហើយក្លឹបយក្សទាំងពីរនៅអេស្ប៉ាញ មានទំនាក់ទំនងចង់បានរូបគេទៅចូលរួម។

Neymar

បាននិយាយថា៖ “ខ្ញុំពិតជាបានគិតថា Neymar អាចចូលរួមជាមួយ Real Madrid ប្រសិនបើរូបគេមិនមកចូលរួមនៅទីនេះ។ គេពិតជាចង់ចាកចេញពី Paris ហើយគេក៏បានបង្ហាញវាផងដែរ។

“ប៉ុន្ដែ ខ្ញុំគិតថាលោក Florentino Perez និង Real Madrid បានធ្វើអ្វីម្យ៉ាងដើម្បីចុះហត្ថលេខាយករូបគេ។”

Neymar

ទោះយ៉ាងណាក្ដី Neymar មិនបានចាកចេញពីទឹកដីបារាំងឡើយ ហើយរូបគេបានព្យាយាមផ្សះផ្សា ទំនាក់ទំនងល្អជាមួយនឹងក្លឹប ក៏ដូចជាអ្នកគាំទ្រ PSG ហើយខ្សែប្រយុទ្ធរូបនេះ បានឆ្លើយតបទៅពួកគេដោយការរកគ្រាប់បាល់ ជ័យជំនះក្នុងការប្រកួតនៅលីគអង ទុកជាការលួងចិត្ត៕

ប្រភព៖ SPORT

អានអត្ថបទបន្ទាប់៖ ប្រៀបធៀបស្ថិតិ Felix ជាមួយនឹង Griezmann សំរាប់ឱកាសចូលលេងនៅ Atletico Madrid

វាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការសម្របខ្លួនទៅនឹងរបៀបដឹកនាំក្រុមរបស់លោក Diego Simeone នៅ Atletico Madrid ដោយខ្សែប្រយុទ្ធចំណូលថ្មី Joao Felix និង អតីតតារាឆ្នើម Antoine Griezmann សុទ្ធតែធ្វើបានល្អ។

ខ្សែប្រយុទ្ធព័រទុយហ្គាល់ ទទួលបានឱកាសក្នុងការបង្ហាញខ្លួនសំរាប់ជម្រើស១១នាក់សំរាប់១០ប្រកួតដំបូង នៅរដូវកាលនេះ ទោះបីជាត្រូវបានប្ដូរចេញ ៨ប្រកួតនៅក្នុងចំណោមនោះក្ដី។

ដោយឡែកសំរាប់ Griezmann មិនបានធានាកៅអីសំរាប់ជម្រើសដំបូងបានឡើយ សំរាប់រដូវកាលដំបូងរបស់ខ្លួន រហូតដល់ការសាងភាពលេចធ្លោក្នុងការប្រកួតទល់នឹង Athletic Club មុនពេលឈប់សំរាកថ្ងៃបុណ្យណូអែលមកដល់។

Joao Felix រកគ្រាប់បាល់បាន៣គ្រាប់ហើយ សំរាប់ជំហានដំបូងរបស់ខ្លួននៅរដូវកាលនេះ ខណៈដែល Griezmann រកបានតែមួយគ្រាប់ប៉ុណ្ណោះ បន្ទាប់ពីបង្ហាញខ្លួននៅជម្រើស១១នាក់ដំបូង ៥ប្រកួត និង ៥ប្រកួតទៀត ត្រូវប្ដូរចូលពីកៅអីបម្រុង។

ថ្វីដ្បិតតែកីឡាករទាំងពីររូបនេះ មានចំណុចខ្លះខុសគ្នាក្ដី ប៉ុន្ដែ ពួកគេមានលក្ខណៈសម្បត្ដិពិសេសដូចគ្នា ហើយពួកគេទទួលបានទំនុកចិត្តពីគ្រូបបង្វឹកដូចគ្នាផងដែរ៕

ប្រភព៖ Marca