Meunier ចង់អោយខ្សែការពារមួយរូប ឈ្នះពាន Ballon d’Or ជាជាង Hazard, Mbappe និង Neymar

ខ្សែការពារស្លាបស្ដាំបែលហ្ស៊ិក Thomas Meunier បានលើកសរសើរ ខ្សែការពារ Raphael Varane ថាគួរតែជាអ្នកឈ្នះពាន Ballon d’Or ជាង មិត្តរួមក្រុមជម្រើសជាតិ Eden Hazard និង មិត្តរួមក្រុមនៅក្លឹប Paris Saint-Germain ខ្សែប្រយុទ្ធ Kylian Mbappe និង Neymar។

Hazard រកគ្រាប់បាល់បាន៧គ្រាប់ ក្នុងការបង្ហាញខ្លួន៨ប្រកួតនៅ Premier League សំរាប់ក្រុម Chelsea សំរាប់រដូវកាលនេះ ហើយសមត្ថភាពនៃការលេងរបស់គេ បានធ្វើអោយមានពាក្យចចាមអារ៉ាមមិនចេះចប់ ជុំវិញការផ្ទេរទៅលេងនៅ Real Madrid។

ហើយខ្សែការពារ Meunier របស់ PSG បានសារភាពថា រូបគេមិនសូវជាមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសមិនរួមក្រុមបែលហ្ស៊ិក Hazard រួមជាមួយ មិត្តរួមក្លឹប Mbappe និង Neymar នោះទេ ហើយប្រសិនបើអោយជ្រើសរើស ក្នុងចំណោមកីឡាករ ដែលស្ថិតនៅក្នុងបញ្ជីបេក្ខភាព ៣០រូបចុងក្រោយសំរាប់ពានរង្វាន់ Ballon d’Or នោះគេនឹងជ្រើសរើស Varane។

Meunier បាននិយាយថា៖ “ប្រសិនបើខ្ញុំមានជម្រើស រវាង Eden Hazard និង Neymar ក្នុងចំនោមអ្នកដែលគួរឈ្នះពាន Ballon d’Or ខ្ញុំនឹងជ្រើសយក Raphael Varane។ គេតែងតែគិតដល់ខ្សែប្រយុទ្ធក្នុងការឈ្នះពាននេះ ប៉ុន្ដែ Varane បានឈ្នះពាន World Cup និង Champions League ។ គេជាកីឡាករដែលចូលលេងបានទៀងទាត់ ខ្ញុំចូលចិត្តមើលគេលេង ហើយគេស្ថិតនៅកំរិតកំពូល។”

ចំពោះការយល់ឃើញលើ Hazard ខ្សែការពាររូបនេះ បានបន្ថែមថា៖ “ខ្ញុំគិតថា Eden Hazard នៅពេលនេះ គឺស្ថិតនៅក្នុងកំរិតជាមួយនឹង Kylian Mbappe និង Neymar។ ពួកគេលេងបានល្អ រៀងរាល់សប្ដាហ៍។ វាជារឿងពិបាក ក្នុងការប្រៀបធៀប។”

ប្រភព៖ Be Soccer

មតិយោបល់