Meyde៖ “ចំណូល​ថ្មី​នៅ Serie A រូប​នេះ នឹង​អាច​ផ្តួល Ronaldo ​បាន​យ៉ាង​ងាយ”

នៅ​ពីរ​ប្រកួត​ដំបូង Romelu Lukaku ​អាច​រក​បាន​ពីរ​គ្រាប់​ហើយ​ឲ្យ​ក្លឹប Inter Milan ​ដែល​ជោគជ័យ​នេះ​ត្រូវ​បាន​ជើង​ចាស់​លោក Andy van der Meyde ​ជឿជាក់​ថា​កីឡាករ​បែលហ្សិក​ពិត​ជា​អាច​យក​ឈ្នះ​លើ Cristiano Ronaldo សម្រាប់​រដូវ​កាល ២០១៩/២០។

 

Lukaku ​ត្រូវ​បាន​ក្លឹប Inter Milan ទិញ​យក​មក​បំពេញ​ចិត្ត​លោក Antonio Conte ​ដែល​រំពឹង​អាច​ក្លាយ​ជា​ការ​ប្រកួតប្រជែង​ដ៏​ធំធេង​មួយ​រវាង​ក្លឹប Juventus នៅ​លីគ​កំពូល Serie A។

លោក Meyde បាន​ប្រាប់​សារព័ត៌មាន Juvenews.eu ដូច្នោះ​ថា៖ “Lukaku ក៏​ជា​អ្នក​គាំទ្រ​បាល់ទាត់​អ៊ីតាលី​មួយ​រូប​ដែរ ហើយ​គាត់​រឹងមាំ​ណាស់​ដោយ​អាច​រក​បាន​គ្រាប់​បាល់​ច្រើន បែប​នេះ​គាត់​នឹង​ដាក់​បន្ទុក​ធ្ងន់ធ្ងរ​លើ​បណ្តា​ខ្សែ​ការពារ​នៅ​អ៊ីតាលី​ទាំង​ឡាយ”។

លោក​សង្កត់​ធ្ងន់៖ “Lukaku ក៏​អាច​ផ្តួល Ronaldo ​បាន​យ៉ាង​ងាយ​ទៀត​ផង ព្រោះ​គាត់​តែងតែ​ដឹង​ច្បាស់​ពី​វិធី​នៃ​ការ​សម្រេច​ទី ក្នុង​នាម​ជា​ខ្សែ​ការពារ​កណ្តាល ស្រប​ពេល Cristiano ច្រើន​លេង​នៅ​ស្លាប”៕ ប្រភព៖ AF