Michael Owen ថា Pogba នឹងក្លាយជាកីឡាករល្អបំផុតក្នុងលោក បើសិនគេលេងឲ្យក្រុមកំពូលពីរនេះ

បើយោងតាមអតីតជើងចាស់លោក Michael Owen បាននិយាយថាខ្សែបម្រើក្រុម Manchester United កីឡាករ Paul Pogba នឹងក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោក បើសិនជាគេទៅលេងនៅក្រុម Liverpool ឬ Manchester City  ។

ជាក់ស្តែង Pogba ជាត្រូវបានគេរិះគន់យ៉ាងខ្លាំង ចាប់តាំងពីការវិលត្រឡប់មកកាន់ទឹកដី Old Trafford របស់គេវិលនៅឆ្នាំ 2016 ពីក្រុមសេះបង្កង់ Juventus ។

មិនតែប៉ុណ្ណោះកីឡាករសញ្ជាតិបារាំងរូបនេះហាក់ដូចជាធ្លាក់ចេញពីការពេញចិត្តរបស់គ្រូបង្វឹករបស់លោក Jose Mourinho ហើយអនាគតរបស់គេនៅក្លឹប Man Utd កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ផងដែរ ។

យ៉ាងណាមិញលោក Owen បានបង្ហាញទស្សន:ចំពោះ Pogba ថា ៖ ” ប្រព័ន្ធនៃការលេង ,  វិធីដែលគាត់បានលេង ។ ខ្ញុំចងចាំនៅពេលដែល Pogba បានចុះហត្ថលេខាជាលើកដំបូងសម្រាប់ក្រុម Man Utd ពួកគេបានព្យាយាមគ្រប់យ៉ាងដើម្បីទទួលបានភាពល្អបំផុតចេញពីខ្សែបម្រើរូបនេះ ” ។

លោកបន្តទៀតថា ៖ ខ្ញុំគិតថា Pogba បានធ្វើការសម្រេចចិត្តមិនល្អជាច្រើននៅក្នុងការប្រកួតនៅក្រុម Man Utd  តែខ្ញុំនឹងនិយាយថាប្រសិនបើគេលេងក្រោមការដឹកនាំរបស់លោក Guardiola ឬ Klopp ឬនរណាម្នាក់ ដូចនោះខ្ញុំគិតថាយើងនឹងឃើញ Pogba ក្លាយជាកីឡាករល្អមួយក្នុងចំណោមកីឡាករដ៏ល្អបំផុតនៅលើពិភពលោកក្នុងពេលឥឡូវនេះ ” ៕

ប្រភព: Express