Michael Owen ប្រាប់ពីមូលហេតុ ដែលកីឡាករគួរតែចូលរួមជាមួយ Chelsea ជាងក្រុម Arsenal

អតីតជើងចាស់លោក Michael Owen និង Joe Cole បានបង្ហាញថាពួកគេនឹងចូលរួមជាមួយ Chelsea ឬ Arsenal ប្រសិនបើពួកគេនៅតែអាចលេងបាន ហើយក៏ជឿថាកីឡាករបច្ចុប្បន្ននឹងធ្វើការជ្រើសរើសដូចគ្នានេះដែរ ។

ជាក់ស្តែងក្រុមកាំភ្លើងធំ និងក្រុមតោខៀវសុទ្ធសឹងលេងក្នុងក្របខ័ណ្ឌ Europa League ក្នុងវគ្គ 32 ក្រុមចុងក្រោយនៅរដូវកាលនេះ ដោយពួកគេបានខកខាន ដើម្បីចូលលេងពាន Champions League កាលពីរដូវកាលមុន ។

មិនតែប៉ុណ្ណោះក្រុមទាំងពីរនេះក៏មានកម្រិតពិន្ទុលើ 50 ពិន្ទុផងដែរ ដោយមានគ្រាប់បាល់ខុសគ្នា 16 គ្រាប់នៅក្នុងតារាងក្របខ័ណ្ឌ Premier League និងមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជាប់ក្នុងដំណែង Top 4 ។

លើសពីនេះជើងចាស់ Owen បាននិយាយថា ៖ ” ក្រុមទាំងពីរកំពុងស្ថិតក្នុងចំណុចតែមួយនៅក្នុងក្របខ័ណ្ឌ Premier League ដែលមានភាពខុសគ្នានៃគ្រាប់បាល់  និងនៅក្នុងក្របខ័ណ្ឌ Europa League ដូចគ្នា ប៉ុន្តែតែក្រុមណាមួយដែលអ្នកចង់លេងឲ្យ ?

លោកបន្តទៀតថា ” ជាមួយនឹងក្រុម Arsenal ពួកគេប្រហែលជាមិនអាចឈ្នះអ្វីសោះ ហើយ Chelsea អាចឈ្នះពានអ្វីមួយ ។ ប្រសិនបើអ្នកជាកីឡាករអ្នកគួរតែផ្លាស់ទីទៅក្រុមតោខៀវច្រើនជាងក្រុម Arsenal ហើយមានកីឡាករដែឡល្អប្រសើរជាងមុននៅទីនោះ ហើយអ្នកនឹងមានឱកាសច្រើនដើម្បីឈ្នះពាន ” ៕

ប្រភព: Mirror