Mido ថា​ចាំ​មើល Koeman ហ៊ាន​ធ្វើ​ដាក់ Messi ដូច​ធ្វើ​ដាក់​ខ្លួន​កាល​ពី​ ១៧ ឆ្នាំ​មុន​ឬ​យ៉ាង​ណា?

អតីត​កីឡាករ​នៅ​ជម្រើស​ជាតិ​អេហ្សីប​និង​ក្លឹប Ajax គឺ Ahmed Hossam Mido បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​នឹង​រង់ចាំ​មើល​ការ​ឆ្លើយតប​ពី​សំណាក់​អ្នកចាត់ការ​លោក Ronald Koeman ចំពោះ​ពាក្យ​សម្តី​របស់ Lionel Messi ដែល​វាយប្រហារ​មក​លើ​ថ្នាក់​លើ​ក្លឹប Barcelona អំពី​ការ​ចាកចេញ​របស់ Luis Suarez ដែល​ជា​មិត្ត​សម្លាញ់។

Koeman
Mido

Messi បាន​សរសេរ​សារ​លើ​បណ្តាញ​សង្គម ដោយ​រិះគន់​ទៅ​លើ​ថ្នាក់​លើ​នៃ​ក្លឹប​ដែល​សម្រេច​ចិត្ត​លក់​ចេញ​ម៉ាស៊ីន​រក​គ្រាប់​បាល់ Suarez ដោយ​គ្មាន​ការ​ពិចារណា​គិត​ដល់​គុណសម្បត្តិ​ដែល​ធ្លាប់​បាន​សម្រេច​ជូន​ក្លឹប​កន្លង​មក ហើយ​ថែម​ទាំង​និយាយ​ថា​ទង្វើ​បែប​ហ្នឹង​របស់​ក្លឹប​វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ខ្លួន​លែង​ភ្ញាក់ផ្អើល​ទៅ​ហើយ។

Suarez/Messi

រឿង​នេះ​ស្រដៀង​នឹង​ការ​ឈឺចាប់​របស់ Mido ដែល​ធ្លាប់​ជា​អតីត​កីឡាករ Ajax និង​ត្រូវ​បាន​លោក Ronald Koeman ​ស្នើ​ឲ្យ​ចាកចេញ ក្រោយ​បង្ហាញ​ការ​យល់​ឃើញ​ខ្លះៗ​អំពី​ក្លឹប​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ Mido គេ​ចង់​ដឹង​ថា Koeman ​ហ៊ាន​ធ្វើ​ដាក់ Messi ដូច​ធ្វើ​ដាក់​ខ្លួន​ឬ​យ៉ាង​ណា។

Koeman/Mido

សរសេរ​លើ Twitter ​កាល​ពី​ថ្ងៃ​សុក្រ Mido និយាយ៖ “ខ្ញុំ​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​លោក Koeman ចំពោះ​សារ​ដែល Messi ថ្លែង​អំពី​រឿងរ៉ាវ Suarez ដោយ Koeman គាត់​ធ្លាប់​ធ្វើ​បាប​ខ្ញុំ ដោយ​ប្រាប់​ឲ្យ​ខ្ញុំ​ចាកចេញ ក្រោយ​ខ្ញុំ​បាន​ផ្តល់​យោបល់​អំពី​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ក្លឹប​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​ទាំង​ដែល​ពេល​នោះ​ខ្ញុំ​ក្មេង​ខ្ចី​ទើប​អាយុ ១៨ ឆ្នាំ​ថែម​ទៀត”។

Mido

គួរ​បញ្ជាក់​ថា Koeman ធ្លាប់​ដឹកនាំ Mido នៅ Ajax ចន្លោះ​ឆ្នាំ ២០០១ ដល់ ២០០៣ ហើយ​ដោយសារ​រឿងរ៉ាវ​នោះ នាំ​ឲ្យ​អ្នកចាត់ការ​សញ្ជាតិ​ហូឡង់​សម្រេច​ចិត្ត​ដាក់ Mido ឲ្យ​ទៅ Celta Vigo ខ្ចី​ជើង និង​ញាំញី​ផ្លូវ​អារម្មណ៍​គេ​មុន​សម្រេច​លក់​ចេញ​ទៅ Marseille នៅ​ឆ្នាំ ២០០៣ ជា​ផ្លូវការ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ គ្រូជំនួយ Lijnders ជឿជាក់ថាចំណូលថ្មីរូបនេះ គឺមានសមត្ថភាពមិនចាញ់ខ្សែប្រយុទ្ធជួរមុខទាំង ៣ របស់ Liverpool នោះទេ

យោងតាមការលើកលើកឡើងរបស់គ្រូបង្វឹកជំនួសលោក Pep Lijnders បានបង្ហាញថាកីឡាករចំណូលថ្មី Diogo Jota គឺស្ថិតនៅកម្រិតដូចគ្នាទៅនឹងខ្សែប្រយុទ្ធជួរមុខទាំង ៣ របស់ក្រុមហង្សក្រហម Liverpool កីឡាករ Sadio Mane, Roberto Firmino និង Mo Salah ដែរ ។

Pep Lijnders
Diogo Jota

ជាក់ស្តែងវាគឺដូចអ្វីដែលជំនួយការរបស់លោក Jurgen Klopp រូបនេះ បានរំពឹងទុកពិតមែន ដោយកីឡាករដែលមានតម្លៃខ្លួន ៤៥ លានផោនរូបនេះ អាចធ្វើការបង្ហាញខ្លួនជាលើកដំបូងរបស់គេ សម្រាប់ក្រុម Liverpool អំឡុងការប្រកួតទល់ Lincoln City ក្នុងពានរង្វាន់ Carabao Cup កាលពីយប់មិញនេះ ។

Diogo Jota

ហើយយ៉ាងណាមិញ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនេះ លោក Lijnders បាននិយាយថា ៖ ”  អ្នកបានឃើញកាលវិភាគរបស់យើងហើយឬនៅ? គាត់នឹងទទួលបានឱកាសលេង ។ Jota គឺជាកីឡាករម្នាក់ ដែលមានបច្ចេកទេសសឹងតែដូចគ្នាទៅនឹងប្រព័ន្ធប្រយុទ្ធដ៏កំណាចទាំងបីរបស់យើងដែរ ” ។

Sadio Mane, Roberto Firmino និង Mo Salah

លោកបានបន្ថែមទៀតថា ៖ “ ហើយចំពោះការសម្របខ្លួនវិញ វានឹងមានភាពឆាប់រហ័ស ជាពិសេសចំពោះកីឡាករល្អដូចជាគាត់ ។ គាត់នឹងត្រូវរៀនលេងពីរបៀបដែលពួកយើងលេង ។ នៅពេលយើងឃើញគាត់លេងក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់ យើងបានឃើញថាពួកគេមានទម្រង់លេង ៤-៣-៣ ដែរ ដូច្នេះវាមានភាពស្រដៀងគ្នាច្រើនរវាងក្រុមទាំងពីរ ” ៕

ប្រភព: Daily Mail