Mourinho ត្រូវគេព្រមានថានឹងលែងបានឃើញមុខតារាឆ្នើម Spurs រូបនេះទៀត បើមិនអាចឈ្នះពានណាមួយ

លោក Jose Mourinho ត្រូវបានគេព្រមានថាខ្សែប្រយុទ្ធ Harry Kane នឹងអាចដើរចេញពីក្រុម Tottenham Hotspur នៅរដូវក្តៅខាងមុខនេះ ប្រសិនបើក្លឹបនៅតែមិនអាចឈ្នះពានរង្វាន់ណាមួយនៅរដូវកាលនេះទេនោះ ។

Harry Kane 

ជាក់ស្តែងខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ នៅមិនទាន់ស្គាល់រសជាតិឈ្នះពានរង្វាន់ណាមួយនៅឡើយ នៅក្នុងអាជីពបាល់ទាត់របស់ខ្លួន ខណ:កាលពីពេលកន្លងទៅរូបគេ ក៏បានបង្ហើបឱ្យដឹងពីឱកាសដើម្បីស្វែងរកក្លឹបដទៃទៀត ដើម្បីលេងផងដែរ ។

Harry Kane

ហើយយ៉ាងណាមិញអតីតវីរបុរសក្រុម Spurs លោក Glenn Hoddle មានអារម្មណ៍ថាពេលវេលាកំពុងដើរទៅមុខបន្តិចម្តងៗ សម្រាប់គ្រូបង្វឹកលោក Mourinho ដើម្បីផ្តល់នូវភាពជោគជ័យខ្លះៗ ដល់ក្លឹបនៅទីក្រុងឡុងដ៏មួយនេះ ។

មិនតែប៉ុណ្ណោះលោក Hoddle បានប្រាប់ The Gary Newbon Sport Show ថា ៖ “ Harry Kane ត្រូវការពានរង្វាន់ខ្លះៗនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគាត់នឹងស្នាក់នៅបន្តទៀត ។ ខ្ញុំគិតថា Gareth Bale បានមកនេះ ដើម្បីយកពានរង្វាន់ឲ្យ Tottenham ” ។

Harry Kane

លោកបន្តទៀតថា ៖ “ ហើយ Son Heung-min ក៏ជាកីឡាករម្នាក់ផ្សេងទៀត ដែលចង់ឈ្នះអ្វីៗសំរាប់ Tottenham ផងដែរ ។ មានកីឡាករជាច្រើននៅទីនោះដែលបានជួយជ្រោមជ្រែងដល់ក្រុម Tottenham យ៉ាងច្រើន ក្នុងរយៈពេល ៤ ឬ ៥ ឆ្នាំចុងក្រោយមកនេះ ។ ពួកគេបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ក្របខ័ណ្ឌ Champions League ប៉ុន្តែពួកគេមិនបានឈ្នះអ្វីទាំងអស់ ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Bayern Munich ​នាំ​មុខ Real Madrid បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ប្រចាំ​លីគ​កំពូល​អឺរ៉ុប

នៅ​ជ័យជម្នះ​ទៅ​លើ Sevilla កាល​ពី​ប្រកួត​ដណ្តើម​ពាន UEFA Super Cup ថ្ងៃ​មុន គឺ​បាន​រុញ​ឲ្យ​ឈ្មោះ​របស់​ក្លឹប Bayern Munich ចារ​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្រ្ត​មួយ​នាម​ជា​ក្រុម​ឈ្នះ​ការ​ប្រកួត​បណ្តាក់​គ្នា​ច្រើន​ប្រកួត​បំផុត។

Bayern Munich

គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​បាន​ចុះ​ផ្សាយ ក្រោយ​លោក​ Hansi Flick ដឹកនាំ​ឲ្យ Bayern យក​ឈ្នះ Sevilla បែប​នេះ​ថា៖ “សម្រាប់​ក្លឹប Bayern Munich នេះ​គឺ​ជា​ជ័យជម្នះ​បណ្តាក់​គ្នា ២៣ ប្រកួត​ហើយ ដោយ​មិន​ទាន់​មាន​ក្រុម​ណា​មួយ​នៅ​លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប​ធ្លាប់​ធ្វើ​បាន​នោះ​ឡើយ នេះ​ជា​កំណត់ត្រា​ថ្មី”។

Bayern Munich
Real Madrid

បើ​តាម​អ្នក​ជំនាញ​រៀបចំ​ស្ថិតិ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ក៏​ទទួល​ស្គាល់​នូវ​កំណត់ត្រា​ថ្មី​នេះ​ផង​ដែរ ដោយ Bayern Munich បាន​យក​ឈ្នះ​លើ​អ្នក​គ្រោង​ចាស់​គឺ​ក្លឹប Real Madrid ក្រោម​ការ​ដឹកនាំ​ដោយ​លោក Carlo Ancelotti ចន្លោះ​ខែ​កញ្ញា​ដល់​ខែ​ធ្នូ ឆ្នាំ ២០១៤ ទទួល​ជ័យជម្នះ ២២ ប្រកួត​ជាប់ៗ​គ្នា។

Barcelona-Bayern Munich

បញ្ជាក់​ថា សម្រាប់ Bayern អាច​ថា​ខ្លាំង​សម្រាប់​កំណត់ត្រា​នេះ ព្រោះ​ឆ្លង​កាត់​ចុង​រដូវ​កាល ហើយ​ត្រូវ​ប៉ះ​ប្រកួត​ធំៗ​មាន​ទាំង​នៅ German Cup វគ្គ​ផ្តាច់ព្រ័ត្រ បណ្តុំ​វគ្គ​ចុង​ក្រោយ​នៅ Champions League ក៏​ដូច​ជា​ពាន Super Cup នេះ​ជា​ដើម។ ប្រកួត​បន្ទាប់​របស់ Bayern Munich ត្រូវ​ប៉ះ Hoffenheim ​នៅ​យប់​ថ្ងៃ​អាទិត្យ និង​ប៉ះ Dortmund នៅ​វគ្គ​ដណ្តើម​ពាន DFL-Supercup ​ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ BeSoccer