Mourinho ទទួល​ស្គាល់​បរាជ័យ​ ដោយ​បង្ហោះ​ពាក្យ​នេះ​ក្រោយ​ចាញ់ ១-០ យប់មិញ

នៅ​ជុំ​ទី ២ ក្នុង​ពូល J ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​រង​បរាជ័យ​ក្រោម​លទ្ធផល ១-០ ទល់​ក្លឹប Antwerp ដែល​ជា​ការ​សម្រេច​ទី​នៅ​នាទី ២៩ ពី​សំណាក់​កីឡាករ Lior Refaelov។

Antwerp Vs Tottenham
Jose Mourinho

ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​លោក Jose Mourinho បាន​បង្ហាញ​ភាព​ខឹង​សម្បា​ជា​ខ្លាំង​នៅ​សន្និសីទ​សារព័ត៌មាន និង​លើ​បណ្តាញ​សង្គម តែ​ក៏​ទទួល​ស្គាល់​ពី​ភាព​បរាជ័យ​មួយ​នោះ​ផង​ដែរ។

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម អម​រូបភាព​ធ្លាក់​ទឹក​មុខ​ក្នុង​រថយន្ត​ក្រុង​ដឹក​កីឡាករ​ថា៖ “ទម្រង់​លេង​ដ៏​អាក្រក់​នេះ សក្តិសម​នឹង​ទទួល​បាន​លទ្ធផល​បរាជ័យ​អ៊ីចឹង​ហើយ”។

Antwerp Vs Tottenham

លោក​បន្ត៖ “សង្ឃឹម​ថា​អ្នក​រាល់​គ្នា​ក្នុង​រថយន្ត​ក្រុង ខូចចិត្ត​ដូច​ខ្ញុំ​ដែរ​ទៅ​ចុះ ហើយ​ស្អែក​ជួប​គ្នា​នៅ​ទីលាន​ហ្វឹកហាត់​វេលា​ម៉ោង ១១ ព្រឹក”។

Jose Mourinho

បញ្ជាក់​ថា​នៅ​ប្រកួត​បន្ទាប់​ក្រុម​ Tottenham នឹង​ត្រូវ​ប៉ះ Brighton ក្នុង​ទឹកដី​របស់​ខ្លួន​នា​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា មុន​ជួប Ludogorets នៅ UEL ជើង​ទី ៣ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ Christian Vieri ​ហៅ​កីឡាករ​បាល់ទាត់​រូប​នេះ ថា​ជា “Harry Potter ក្នុង​ពិភព​បាល់ទាត់”

អតីត​កីឡាករ​ជើង​ចាស់​លោក Christian Vieri បាន​និយាយ​សរសើរ​មិន​ដាច់​ពី​មាត់​ដល់ Lionel Messi បន្ទាប់​ពី Barcelona យក​ឈ្នះ ២-០ ទៅ​លើ Juventus កាល​ពី​ថ្ងៃ​ម្សិលមិញ។

Chrisitan Vieri
Lionel Messi

អតីត​កីឡាករ Juventus បាន​​និយាយ​​ថា M10 ប្រៀប​បាន​នឹង​បុរស​ចេះ​យុទ្ធ​សិល្បិ៍ The Harry Potter ក្នុង​ពិភព​បាល់ទាត់ ហើយ​លោក​ថា​នឹង​គ្រវែង​ទូរទស្សន៍​ចោល ប្រសិន​វីរបុរស​អាហ្សង់ទីន​ចូល​និវត្ត។

និយាយ​បែប​អស់​សំណើច Vieri និយាយ៖ “Barcelona លេង​បាន​យ៉ាង​ល្អ ដោយ​ពួក​គេ​តាម​ថា​អាច​រក​បាន ៦ ឬ ៧ គ្រាប់​យ៉ាង ពួក​គេ​លេង​បាន​ល្អ​ខ្លាំង​ណាស់ ដោយ Messi ជា​បុរស​ចេះ​យុទ្ធសិល្បិ៍ គេ​ជា Harry Potter ក្នុង​ពិភព​បាល់ទាត់”។

Lionel Messi

លោក​បន្ត៖ “ពេល​ដែល​គេ​ឈប់​លេង ខ្ញុំ​នឹង​គ្រវែង​ទូរទស្សន៍​ចោល​ហើយ ដោយ​ខ្ញុំ​នឹង​មិន​ទស្សនា​ទៀត​នោះ​ទេ ហើយ​ទៅ​មើល Netflix វិញ ព្រោះ​ពេល​គាត់​ឈប់​លេង ​បាល់​គ្មាន​អ្វី​ត្រូវ​មើល​ទៀត​ឡើយ”៕

ប្រភព៖ SportBible