Mourinho ទំលាយជោគជ័យធំបំផុត សំរាប់ការដឹកនាំ Manchester United

លោក Jose Mourinho បានរំលឹកដល់អ្នកគាំទ្រ Manchester United ថាការដឹកនាំក្រុមឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាង Premier League នៅក្នុងរដូវកាល ២០១៧/១៨ គឺជាជោគជ័យធំបំផុតមួយ សំរាប់កីឡាកររបស់ក្លឹបនាពេលបច្ចុប្បន្ន។

លោក Mourinho ត្រូវបានបណ្ដេញចេញពីតំណែងកាលពីខែធ្នូ បន្ទាប់ពីដឹកនាំក្រុមបិសាចក្រហម បរាជ័យ ៣-១ ក្នុងការប្រកួតទល់នឹង Liverpool ក្នុងលីគ ហើយជំនួសវិញដោយ អតីតខ្សែប្រយុទ្ធ Ole Gunnar Solskjaer។

១២ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិន័រវេស Man United មិនទទួលបរាជ័យនោះទេ ប៉ុន្ដែបើមើលលទ្ធផលពេលចប់រដូវកាល ពួកគេមិនអាចរកជ័យជំនះបានឡើយសំរាប់៥ប្រកួតចុងក្រោយ ហើយឈរនៅលេខ៦ ក្នុងតារាង Premier League ហើយមាន ៣២ពិន្ទុតាមពីក្រោយ Manchester City។

នៅក្នុងបទសម្ភាសន៍របស់កាសែតបារាំង L’Equipe លោក Mourinho បាននិយាយថា៖  “ពាក់ព័ន្ធនឹង United ខ្ញុំចង់និយាយ រឿងពីរ ទី១គឺពេលវេលាដែលបានបកស្រាយរួចហើយ ចំណែកទី២គឺ បញ្ហាបន្ដនៅដដែល។

“ជាទូទៅ ខ្ញុំមិនធ្វើការវិភាគជាសាធារណៈនោះទេ ទាក់ទងនឹង Manchester United។ ខ្ញុំមិនចង់និយាយអ្វីទាំងអស់ ព្រោះពេលវេលាបានបកស្រាយរួចរាល់អស់ទៅហើយ។

“ខ្ញុំបាននិយាយកាលពី ៩ ទៅ ១០ខែមុន ថាបន្ទាប់ពីឈ្នះពាន៨លើក ការជួយអោយក្រុម United បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ គឺជាជោគជ័យដ៏អស្ចារ្យបំផុតរបស់ខ្ញុំ ពេលនេះច្បាស់ជាមានអ្នកយល់ហើយ។”

ប្រភព៖ AS