Mourinho និយាយ​ពី​ចំណាត់ថ្នាក់​ដែល Chelsea នឹង​ទទួល​បាន​នៅ​រដូវ​កាល ២០១៩/២០

លោកJose Mourinho ដែល​ធ្លាប់​ជា​អតីត​អ្នកចាត់ការ​នៅ​ក្លឹប Chelsea មួយ​រូប បាន​នឹង​កំពុង​សរសើរ​ដល់​ទម្រង់​លេង​របស់​ក្រុម​ទាំង​មូល ក្រោយ​យក​ឈ្នះ​លើ Crystal Palace និង​ជា​ជ័យជម្នះ ៦ ប្រកួត​ជាប់​គ្នា​នា​រដូវ​កាល ២០១៩/២០ នេះ។

Jose Mourinho

Chelsea

ស្ថិត​ក្រោម​ចំណាត់ការ​ដោយ​លោក Frank Lampard ​បច្ចុប្បន្ន​ Chelsea ក៏​កំពុង​តាម​ប្រកៀកប្រកិត​ជាមួយ​នឹង​ក្លឹប Leicester City ក៏​ដូច​ជា Liverpool ដែល​ឈរ​នៅ​កំពូល​តារាង។ លោក Mourinho និយាយ​ថា៖ “នៅ​សប្តាហ៍​ដំបូង​ខ្ញុំ​រាង​បារម្ភ​បន្តិច​ដែរ តែ​ក្រុម​យុវជន​ទាំង​នោះ​ធ្វើ​បាន​យ៉ាង​ល្អ​ជាមួយ​ការ​សហការ​នឹង​កីឡាករ​លំដាប់​កំពូល​ដូច​ជា Willian និង Kante”។

Frank Lampard

លោក​បន្ត​ថា៖ “ពិត​ជា​ធ្វើ​បាន​ល្អ​ក្រោម​ការ​ដឹកនាំ​របស់ Frank ប៉ុន្តែ​ក៏​សោកស្តាយ​ដែល​ពួក​គេ​ចាញ់​ទាំង​ពី​ប្រកួត​ទល់ Man Utd, ចាញ់​ក្នុង​ដី​ទល់ Liverpool និង​របូត​ ៤ គ្រាប់​ទល់ Ajax ​ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ចង់​ឃើញ​ការ​ប្រកួត​បន្ទាប់​នៅ Etihad ខ្លាំង​ណាស់”។

Chelsea

លោក​បញ្ចប់​ថា៖ “ខ្ញុំ​មិន​គិត​ថា​ពួក​គេ​អាច​ឈ្នះ​នៅ Top 2 (លេខ ១ ឬ លេខ ២ ទេ) តែ​ខ្ញុំ​ជឿ​យ៉ាង​ច្បាស់​ថា​ Chelsea នឹង​បញ្ចប់​នៅ​ចំណាត់ថ្នាក់ Top 4 នា​រដូវ​កាល​នេះ”៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ស្ថិតិ​ការ​លេង​របស់ Griezmann នៅ Barca ​ធ្លាក់​ចុះ​ខ្លាំង បើ​ធៀប​នឹង​នៅ At Madrid

Antoine Griezmann ​ហាក់​ពុំ​ទទួល​បាន​ជោគជ័យ​ខ្លាំងក្លា​នោះ​ទេ សម្រាប់​ការ​លេង​ឲ្យ​ទ្រនំ​ថ្មី​នៃ​ទឹក​ដី Camp Nou​ដោយ​នៅ​ប្រកួត​ទល់ Celta Vigo កន្លង​ទៅ​នេះ កីឡាករ​បារាំង​បាន​ខកខាន​ស៊ុត​បញ្ចូល​ទី ៥ ប្រកួត​ជាប់​គ្នា​ហើយ។

Antoine Griezmann

ស្ថិតិ​របស់ Griezmann នោ Barcelona ​នៅ ៨ ប្រកួត​ចុង​ក្រោយ ទើប​សម្រេច​បាន ១ គ្រាប់​គត់ ហើយ​ការ​លេង​ប៉ះ Celta គឺ​អំឡុង​ពេល ៧៣ នាទី បញ្ជូន​បាល់​បាន​ត្រឹម ២១ លើក​គត់ នេះ​បើ​ធៀប​នឹង Ousmane Dembele ត្រឹម​ពេល ២០ នាទី បញ្ជូន​បាន​ដល់​ទៅ ៤៣ ប៉ះ​ឯ​ណោះ។

Antoine Griezmann

សម្រាប់​ការ​លេង​កាល​ពី​រដូវ​កាល​ចាស់​ឲ្យ At Madrid ​បើ​គិត​ត្រឹម​ពេល​នេះ​គឺ​បញ្ជូន​សរុប​បាន ៥៩៥ ប៉ះ ខណៈ​ឲ្យ Barcelona ​បាន​សរុប​ត្រឹម ៥២៩ ប៉ះ ហើយ​នៅ At ស៊ុត​បាន​ដល់​ ៦ គ្រាប់​ដោយ​នៅ Barca ​បាន​ត្រឹម ៤ គ្រាប់។

Antoine Griezmann

និយាយ​ឲ្យ​ស្រួល​ស្តាប់​ស្ថិតិ​របស់ Greizmann នៅ​ប្រកួត​ខ្លះ សឹង​តែ​ចុះ​ថយ​ទាប​ជាង​យុវជន Ansu Fati ទៅ​ទៀត ដោយ​នេះ​អាច​ថា​មក​ពី​មិន​ទាន់​ចុះ​សម្រុង​នឹង​មិត្ត​រួម​ក្រុម​ក៏​ថា​បាន។ យើង​នឹង​រង់ចាំ​មើល​ប្រកួត​បន្ទាប់​សម្រាប់​ការ​លេង​ប៉ះ​ក្រុម​សំខាន់ៗ​ដូច​ជា Dortmund, Atletico Madrid, Inter និង Real Madrid ​ជា​ដើម៕

ប្រភព៖ AF