Mourinho ប្រាប់​ត្រង់ៗ ពិត​ជា​មាន​កីឡាករ​ជំនិត​ម្នាក់​អូសទាញ​ខ្លួន​ឲ្យ​ទៅ​ដឹកនាំ​នៅ Juventus

លោក Jose Mourinho បាន​ប្រាប់​សារព័ត៌មាន beIN Sports ដោយ​ច្បាស់ៗ​ថា​អតីត​កីឡាករ​របស់​ខ្លួន​មួយ​រូប [មិន​បង្ហើប​អត្តសញ្ញាណ] ពិត​ជា​បាន​ព្យាយាម​អូសទាញ​ខ្លួន​ឲ្យ​ទៅ​ដឹកនាំ​នៅ​សេះ​បង្កង់ បន្ទាប់​ពី​ការ​ចាកចេញ​របស់​លោក Max Allegri កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

Mourinho ដែល​ឈរ​ជើង​ទំនេរ​ចោល​តាំង​ពី​ខែ​ធ្នូ បាន​នឹង​កំពុង​រង​ចចាមអារ៉ាម​ពី​ក្លឹប​មួយ​ទៅ​ក្លឹប​មួយ ហើយ​កន្លង​ទៅ​ក៏​ធ្លាប់​មាន​របាយការណ៍​មួយ​បញ្ជាក់​ថា Cristiano Ronaldo បាន​រំអុក​ឲ្យ Mourinho មក​ដឹកនាំ​ក្រុម​ដែល​ខ្លួន​កំពុង​ឈរ​ជើង ខណៈ​អ្នក​ទាំង​ពីរ​ក៏​ធ្លាប់​ជា​សិស្ស​រួម​គ្រូ​កាល​នៅ Real Madrid ផង​ដែរ។

ជុំវិញ​រឿង​នេះ​លោក Mourinho និយាយ​ដោយ​ប្រយោល​ថា៖ “កីឡាករ​មួយ​រូប​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ខ្ញុំ ហើយ​បាន​ប្រាប់​ខ្ញុំ ថា​ខ្ញុំ​គួរ​ទៅ​ដឹកនាំ​នៅ​ទី​នោះ​នា​រដូវ​កាល​ក្រោយ ហើយ​ខ្ញុំ​ប្រាប់​ទៅ​គេ​វិញ ថា​ពួក​គេ​បែប​មិន​ស្រលាញ់​ពេញ​ចិត្ត​ខ្ញុំ​ទេ”។

លោក​បន្ត៖ “គេ​ប្រាប់​ខ្ញុំ​ទៀត ឲ្យ​តែ​អ្នក​ឈ្នះ ៣ ប្រកួត​នោះ​ពួក​គេ​នឹង​ផ្តើម​ស្រលាញ់​អ្នក​ហើយ ​ដោយ​វា​គឺ​បែប​ហ្នឹង​ឯង យើង​ជា​អ្នក​អាជីព យើង​មាន​ការ​ឲ្យ​តម្លៃ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ ត្បិត​ពេល​ខ្លះ​យើង​មាន​សកម្មភាព​មិន​ល្អ​លើ​ទីលាន ក្នុង​សន្និសីទ​សារព័ត៌មាន ឲ្យ​តែ​មនុស្ស​ចេញ​ពី​ប្រភព​តែ​មួយ នៅ​ទី​បំផុត​តែងតែ​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក”។

ប្រភព: FoxSportAsia

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET