Mourinho ស្រាប់តែឆ្លើយតបបែបនេះវិញភ្លាម ក្រោយ Rashford លើកឡើងថាគាត់ជាអ្នកបង្រៀនពីរបៀបយកបាល់ប៉េណាល់ទី

លោក Jose Mourinho បានជំរុញឱ្យអ្នកដែលជឿជាក់ថាក្រុមដែលគាត់ធ្លាប់បានដឹកនាំ មានអត្រាទទួលបានបាល់់ពិន័យប៉េណាល់ទីច្រើនជាងក្រុមដទៃទៀតនោះ ឲ្យទៅស្រាវជ្រាវមើលស្ថិតិទាំងនោះឡើងវិញ ។

Jose Mourinho , Marcus Rashford

ជាក់ស្តែង វាត្រូវបានកើតឡើងបន្ទាប់ពីពេលថ្មីៗកន្លងទៅនេះ ខ្សែប្រយុទ្ធ Marcus Rashford បានចេញមុខឆ្លើយតបទៅលើមូលហេតុ ដែលក្រុមបិសាចក្រហម Manchester United ត្រូវគេគិតថាទទួលបានបាល់ពិន័យ ១១ ម៉ែត្រច្រើនជាងក្រុមដទៃទៀត នៅក្នុងលីគ ។

Marcus Rashford

ជុំវិញហេតុផលនេះ Rashford និយាយថា ៖ “ ខ្ញុំនៅចាំបានថានៅពេលដែលលោក Jose នៅជាអ្នកចាត់ការក្រុម​ United មានប្រាំ ឬទៅប្រាំមួយលើក ដែលខ្ញុំចំាថាកន្លែងណាអាចទទួលបានបាល់ពិន័យ ។ ហើយពេលនោះ លោក Jose បានបង្រៀនខ្ញុំថា : ប្រសិនបើអ្នកមិនស្ទាត់ជំនាញអំពីវិធីទាំងនោះទេ នោះអ្នកនឹងមិនអាចទទួលបានវាឡើយ ” ។

” ក្រោយមកទៀត យើងចាប់ផ្តើមទទួលបានបាល់ពិន័យប៉េណាល់ទីញឹកញា៉យ ។ ហើយវាជាអ្វី ដែលទាក់ទងទៅនឹងការអភិវឌ្ឍ អ្នកត្រូវតែរៀនអំពីវា ហើយយល់ពីវា ” ។

ប៉ុន្តែទោះជាយ៉ាងណា លោក Mourinho ត្រូវបានគេសាកសួរអំពីការលើកឡើងរបស់ Rashford ទាំងនេះ មុនពេលការប្រកួតរបស់ក្រុម Tottenham ទល់ Sheffield United ខណ:គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ឆ្លើយតបថា ៖ ” Liverpool និង Manchester United គឺជាការប្រកួតដ៏ធំមួយស្រាប់ទៅហើយ ។ វាហាក់ដូចជាមិនត្រូវការខ្ញុំ ដើម្បីនិយាយអ្វី អំពីការប្រកួតនោះឲ្យកាន់តែអស្ចារ្យជាងនេះដែរ ” ។

Manchester United

លោកបន្ថែមទៀតថា ៖ ” សូមចូលទៅមើល Opta , ទៅមើលស្ថិតិ និងប្រវត្តិនៃការដឹកនាំរបស់ខ្ញុំ នៅឯក្របខ័ណ្ឌ Premier League ទាំង ១០ រដូវកាលនេះទៅ ។ ហើយធ្វើការប្រៀបធៀបចំនួន និងសន្និដ្ឋានដោយខ្លួនឯងចុះ ” ។

Manchester United

យ៉ាងណាមិញ តាមពិតទៅ Man Utd គឺជាក្រុមដែលទទួលបានបាល់ប៉េណាល់ទីច្រើនជាងគេទី ២ ប៉ុណ្ណោះ នៅ Premier League ក្នុងរដូវកាលនេះ ដែលតាមពីក្រោយក្រុម Leicester City ខណ:ពួកគេទទួលបាន ១០ លើក ក្នុងចំណោម ១៧ ប្រកួត ៕ 

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ មិនខុសពី Messi កីឡាករ Barcelona ម្នាក់ទៀត ត្រូវបានរា.រាំងមិនឱ្យចាកចេញ

លោក Ronald Koeman បានឆ្លើយតបទៅនឹងការរាយការណ៍ថា អ្នកចាំទី Neto បានស្នើសុំចាកចេញពី Barcelona នៅក្នុងការដោះដូរនៅខែមករានេះ។

សារព័ត៌មានអេស្ប៉ាញ MARCA បានឱ្យដឹងកាលពីថ្ងៃសុក្រថា Barcelona បានច្រានចោលសំណើសម្រាប់ការផ្ទេរចេញ របស់អ្នកចាំទីរូបនេះឡើយ។

លោក Koeman បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ “ភ្នាក់ងាររបស់គេបានស្នើសុំក្លិបចាកចេញ ហើយយើងបាននិយាយថាទេ។ គេគឺអ្នកចាំទីដ៏សំខាន់មួយរូបសម្រាប់យើង ហើយយើងចង់មានគ្រប់រាល់តំណែងទាំងអស់។”

សូមបញ្ជាក់ថា Neto បានបំពេញតំណែងរបស់ Marc-Andre ter Stegen ដែលមានរបួសកាលចាប់ផ្ដើមរដូវកាល ប៉ុន្ដែបានចូលលេងតែម្ដងប៉ុណ្ណោះ ចាប់តាំងពីអ្នកចាំទីជនជាតិអាល្លឺម៉ង់ បានជាសះស្បើយពីរបូសនៅដើមខែវិច្ឆិកា។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែល Barca រា.រាំងកីឡាករមិនឱ្យចាកចេញ ដោយកាលពីរដូវក្ដៅកន្លងទៅ ពួកគេក៏ធ្លាប់កំណត់លក្ខខណ្ឌមួយចំនួនដើម្បីកុំឱ្យតារាឆ្នើម Lionel Messi ចាកចេញផងដែរ៕

ប្រភព៖ MARCA