Munir សរសរសារក្ដុកក្ដួលចេញពីបេះដូង ផ្ញើទៅ Barcelona ក្រោយចាកចេញទៅ Sevilla

ខ្សែប្រយុទ្ធ Munir El Haddadi ដែលជាកីឡាករចំនូលថ្មីរបស់ក្លឹប Sevilla បានផ្ញើសារផ្ដាំផ្ញើសារថ្លែងអំណរគុណដល់ Barcelona។ ការចុះហត្ថលេខាជាផ្លូវការ ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ ហើយបន្ទាប់ពីពិនិត្យសុខភាពដោយជោគជ័យ Munir បានសរសេរសាររបស់ខ្លួននៅក្នុងគណនី Twitter។

Munir បានសរសេរថា៖ “ខ្ញុំបានឈានជើងចូលក្លឹបមួយនេះ នៅពេលដែលខ្ញុំមានអាយុ១៦ឆ្នាំ ជាមួយនឹងក្ដីសង្ឃឹមរបស់ក្មេងប្រុសម្នាក់ ហើយវាជាក្ដីស្រមៃ ដែលគ្រប់គ្នាលេងអោយថ្នាល La Masia ប្រាថ្នា។

“ខ្ញុំបានរស់នៅធំដឹងក្ដីជាមួយការពិត ហើយបានរួមក្រុមជាមួយនឹងកីឡាករឆ្នើមៗ ប៉ុន្ដែខ្ញុំបានចាកចេញពីរលើក ខ្ញុំបានត្រលប់មកវិញ ហើយបន្ដការព្យាយាមបន្ថែមទៀត។

“ហើយពេលនេះ ខ្ញុំត្រូវចាកចេញសារជាថ្មី។ នៅពេលនេះខ្ញុំផ្ញើវាសនាជាមួយក្លឹបថ្មី ដែលស្រលាញ់បាល់ទាត់ដូចគ្នា។ ខ្ញុំនឹងនៅរក្សាអ្នក[Barcelona]ក្នុងបេះដូងរបស់ខ្ញុំ។”

ប្រភព៖ SPORT