Nani និយាយបែបលេងសើច ថាកាលពីនៅយុវជនខ្លួនបានបង្រៀន Ronaldo ច្រើនណាស់

Nani បានបង្ហាញពីជម្រើសល្អដាច់គេក្នុងទម្រង់លេងមួយក្រុមមានគ្នា ៥ នាក់ (Five-a-side team) ដែលខ្លួនតែងស្រមៃចង់ឃើញ និងរំលឹកពីប្រវត្តិរបស់ខ្លួនជាមួយនឹង Cristiano Ronaldo កាលពីនៅថ្នាលយុវជន។

Nani និង​ CR7
CR7

ខ្សែប្រយុទ្ធស្លាបឆ្វេងសញ្ជាតិព័រទុយហ្កាល់បានបង្ហោះវីដេអូចុចឈ្មោះកីឡាករ ៥ រូបនៅលើបណ្ដាញសង្គម Instagram ដែលក្នុងនោះមាន ៣ រូបជាកីឡាករដែលលោកធ្លាប់លេងជាមួយនៅ Manchester United។ កីឡាករទាំង ៥ រូបនោះមានដូចជា David de Gea, Paul Scholes, Deco, Bruno Alves និង CR7។

CR7

គួរបញ្ជាក់ដែរថា Nani និង CR7 គឹធ្លាប់បានចាកចេញពី Sporting មកកាន់ Man utd ដូចគ្នាដោយគ្រាន់តែ CR7 ផ្លាស់មកមុន Nani ៤ ឆ្នាំពោលគឺតាំងពីឆ្នាំ ២០០៣ ខណៈដែល Nani ផ្ទេរមកនៅឆ្នាំ ២០០៧ តែអ្នកទាំងពីរនៅតែអាចរាប់បានជាដៃគូប្រយុទ្ធដ៏ល្អនាជំនាន់គ្រូតា Sir Alex Ferguson ផងដែរ។

Nani និង CR7

ទន្ទឹមនឹងនេះលោកក៏បាននិយាយបែបលេងសើចថា៖ “បច្ចេកទេសលេងបាល់ដ៏ល្អរបស់ Ronaldo ជាមួយនឹងល្បឿនដ៏លឿនទាំងអស់នេះ គឺសុទ្ធសឹងតែខ្ញុំជាអ្នកបង្រៀនគាត់ ហើយមានតែគាត់ខ្លួនឯងទេដែលដឹងច្បាស់”៕

ប្រភព: AF