Navas និយាយពីស្ថានភាពបច្ចុប្បន្ន និង អនាគតរបស់ខ្លួននៅ Real Madrid

អ្នកចាំទី Keylor Navas មានបំណងចង់បន្ដស្នាក់នៅ Real Madrid នៅរដូវកាលបន្ទាប់ ប៉ុន្ដែ ការសំរេចចិត្ដរបស់គេ អាចនឹងផ្លាស់ប្ដូរ បើសិនកាលៈទេសៈមិនអំណោយផល។

Navas ត្រូវបានចាត់ទុកជា អ្នកចាំទីដៃទី២ បន្ទាប់ពី Thibaut Courtois សឹងពេញមួយរដូវកាល ខណៈដែល Luka Zidane ត្រូវបានជ្រើសរើសអោយចូលលេង ក្នុងការប្រកួតទល់នឹង Huesca កាលពីកន្លងទៅថ្មីៗនេះ។

នៅក្នុងបទសម្ភាសន៍របស់អ្នកកាសែត Navas បាននិយាយថា៖ “គោលបំណងរបស់ខ្ញុំគឺនៅបន្ដជាមួយក្លឹប ដែលខ្ញុំនៅមានកុងត្រាជាមួយ ប៉ុន្ដែយើងនឹងចាំមើល។ វាជារដូវកាលដ៏លំបាកមួយ សំរាប់ហើយ ហើយ វាគ្មានអ្វីត្រូវលាក់បាំងទេ ប៉ុន្ដែ អ្វីដែលយើងខិតខំប្រឹងប្រែង ហើយនឹង ការផ្ដល់នូវគ្រប់យ៉ាងសំរាប់ការប្រកួត គឺគ្មានអ្វីត្រូវសង្ស័យឡើយ។

“យើងគ្រប់គ្នាមិនសប្បាយចិត្តទេ ចំពោះស្ថានភាពបច្ចុប្បន្ន ជាមួយនឹងលទ្ធផលដែលយើងទទួលបាន នៅរដូវកាលនេះ វាពិតជាស្មុគស្មាញខ្លាំងណាស់។”

ប្រភព៖ Football Espana

មតិយោបល់