Neville ៖ ” តារាកំពូលរបស់ Liverpool រូបនេះ នឹងដើរចេញពីក្លឹប នៅចុងបញ្ចប់រដូវកាលនេះ “

ជើងចាស់លោក Gary Neville បានបង្ហាញការយល់ឃើញរបស់លោកថាកីឡាករ Mohamed Salah នឹងចាកចេញពី Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ ។

ជាក់ស្តែងខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះបានក្លាយជាកីឡាករដ៏ឆ្នើមម្នាក់សម្រាប់ក្រុមហង្សក្រហម ចាប់តាំងពីផ្លាស់ពីក្រុម Roma កាលពី ២ ឆ្នាំមុន ។

មិនតែប៉ុណ្ណោះ Salah បានឈ្នះពានរង្វាន់ស្បែកជើងមាសនៅរដូវកាលទាំងពីរ ចាប់តាំងពីរូបគេបានមកដល់ទឹកដីក្របខណ្ឌ Premier League ហើយគេក៏ជាកីឡាករដ៏សំខាន់នៅក្នុងជ័យជំនះមួយចំនួនរបស់ហង្សក្រហមផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណាលោក Neville ជឿជាក់ថាពេលវេលារបស់កីឡាករវ័យ ២៧ ឆ្នាំរូបនេះ នៅឯកីឡដ្ឋាន Anfield អាចនឹងឈានដល់ទីបញ្ចប់ហើយនៅចុងបញ្ចប់រដូវកាលនេះ ។

លើសពីនេះដោយថ្លែងលើកិច្ចពិភាក្សាដ៏ធំរបស់ Sky Bet រួមជាមួយវីរបុរសក្រុមហង្សក្រហមលោក Jamie Carragher លោក Neville បាននិយាយថា ៖ “ Salah នឹងចាកចេញនៅរយ:ពេល ១២ ខែទៀត ខ្ញុំអាចមើលវា ” ។

លោកបន្តទៀតថា ៖ គាត់ដឹង តែគាត់នឹងមិននិយាយវាទេ ។ ខ្ញុំអាចមើលឃើញថាគាត់អាចមានអារម្មណ៍បែបនេះ ហើយអ្នកនឹងដឹងថាកីឡាករម្នាក់នឹងនោះកំពុងគិតអ្វី … ” ៕

ប្រភព: Mirror