Neymar បញ្ជាក់ចំៗ ចំពោះការផ្ទេមកលេងនៅក្របខណ្ឌ Premier League

កីឡាករ Neymar បានអះអាងថាកីឡាករល្អៗទាំងអស់ត្រូវតែលេងនៅក្នុងក្របខ័ណ្ឌ Premier League នៅដំណាក់កាលណាមួយ ខណ:តារាឆ្នើមរបស់ក្រុម Paris Saint-Germain រូបនេះក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរទៅលេងនៅប្រទេសអង់គ្លេសផងដែរ ។

ជាក់ស្តែងខ្សែប្រយុទ្ធ Neymar  ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League នៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណ:ក្រុមម្ចាស់ជើងឯក Manchester City និងក្រុម Manchester United សុទ្ធសឹងតែបានបង្ហាញពីចំណាាប់អារម្មណ៍របស់ពួកគេ ។

មិនតែប់ុណ្ណោះ Neymar ត្រូវបានសួរសំណួរមួយដោយកីឡាករ Benjamin Mendy របស់ក្រុម Manchester City ថា តើលោកនឹងចង់មកលេងក្នុងក្របខ័ណ្ឌ Premier League ឬយ៉ាងណា ?

យ៉ាងណាមិញ Neymar បានឆ្លើយតបថា ៖ ” វាជាការប្រកួតប្រជែងធំមួយ ។ វាជាលីគដ៏ធំមួយក្នុងចំណោមលីគធំបំផុតនៅក្នុងពិភពលោក ។ យើងមិនដឹងថាថ្ងៃស្អែកនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែខ្ញុំជឿថាគ្រប់កីឡាករល្អ ៗទាំងអស់ យ៉ាងហោចណាស់ថ្ងៃណាមួយត្រូវតែលេងនៅក្នុងក្របខ័ណ្ឌ Premier League ” ។

គេបន្តទៀតថា ៖ ” ប្រសិនបើសិនជាខ្ញុំឈានដល់កំរិតនោះ ខ្ញុំសង្ឃឹមថាខ្ញុំអាចរីករាយជាមួយនឹងក្របខ័ណ្ឌ Premier League ដោយសារតែខ្ញុំសមនឹងទទួលបានភាពល្អឥតខ្ចោះនៅទីនោះ ” ៕

ប្រភព: Sportskeeda 

 

 

មតិយោបល់