Neymar អន់ចិត្តមិនស្ទើរ ដោយសារសំដីប៉ុន្មានម៉ាត់របស់ មេធំ PSG ជុំវិញការផ្លាស់ចេញពី Barcelona

បើតាមការរាយការណ៍ពីកាសែតបារាំង បានអោយដឹងថាក្លឹប Paris Saint-Germain មានគំរោងលក់ខ្សែប្រយុទ្ធឆ្នើម Neymar នៅរដូវក្ដៅនេះ បើសិនជាត្រូវតំលៃដែលក្លឹបចង់បាន។

ក្លឹបយក្សនៅលីគកំពូលអេស្ប៉ាញ Real Madrid និង Barcelona ជាអ្នកដែលបានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខា នាំយកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមកចូលរួម ខណៈអ្វីដែលបានកើតឡើង សំរាប់ Neymar នៅក្លឹបបារាំង ហាក់ខុសពីអ្វីដែលគេរំពឹងទុក។

Neymar មានកំណត់ត្រាល្អ ក្នុងការរកគ្រាប់បាល់នៅលីគអង ដោយរកបាន ៣៤គ្រាប់ ក្នុងចំនោម ៣៧ប្រកួត ប៉ុន្ដែដោយសារបញ្ហារបួស ខ្សែប្រយុទ្ធរូបនេះ បានចូលរួមបានត្រឹមតែ ៥០% នៃចំនួនប្រកួតសរុបរបស់ PSG ប៉ុណ្ណោះចាប់តាំងពីផ្លាស់មកចូលរួមនៅរាជធានីនៃប្រទេសបារាំង។

ហើយមានបញ្ហាជាច្រើនបានកើតឡើង ដូចជាបញ្ហារបួស និង អាកប្បកិរិយាមិនល្អរបស់ ខ្សែប្រយុទ្ធថ្លៃជាងគេលើលោក បានធ្វើអោយប្រធានក្លឹប Nasser Al-Khelaifi ប្រើសដីធ្ងន់ៗទៅលើរូបគេ ដោយបាននិយាយថា គ្មានអ្នកណាបានបង្ខំអោយ Neymar ផ្លាស់មក PSG ឡើយ។

លោក Al-Khelaifi បាននិយាយថា៖ “ខ្ញុំចង់បានកីឡាករដែលមានឆន្ទៈផ្ដល់គ្រប់យ៉ាងដើម្បី ជាកិត្តិយសសំរាប់អាវដែលគេពាក់ និង ចូលរួមគំរោងរបស់ក្លឹប។ អ្នកដែលមិនចង់ធ្វើ ឬ មិនយល់ពីគំរោងនេះ យើងបានជួបគ្នានិងនិយាយអំពីរឿងនេះ។

“ពិតណាស់ នៅមានកុងត្រារបស់គេ ដែលយើងត្រូវផ្ដល់ការគោរព ប៉ុន្ដែ អ្វីដែលចាំបាច់គឺសមាជិកសរុបនៃគំរោងនេះ។ គ្មាននរណាម្នាក់ បានបង្ខំគេអោយចូលរួមនៅទីនេះឡើយ។ គេមកទីនេះ ដើម្បីចូលរួមគំរោងរបស់ពួកយើង។”

ប្រភព៖ GiveMeSport

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET