Owen បង្ហើបពីរក្រុម មានសង្ឃឹមខ្ពស់ ក្នុងការឈ្នះពាន Champions League រដូវកាលនេះ

អតីតជើងចាស់ Michael Owen បានបង្ហើបថាលោកចង់ឲ្យក្លឹប Manchester City និង Liverpool ឈ្នះពានរង្វាន់ក្របខណ្ឌ Champions League រដូវកាលនេះ ។

គួររំលឹកថាក្រុមហង្សក្រហម Liverpool ខិតកាន់តែជិតក្នុងការឈ្នះពានរង្វាន់នេះកាលពិរដូវកាលមុន ខណ:ដែលពួកគេអាចប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Kiev នឹងជាកន្លែងដែលពួកគេបានជួបក្រុមម្ចាស់ជើងឯក 12 សម័យកាល Real Madrid នៅទីនោះ ។

ជាក់ស្តែងកំហុសពីរលើករបស់អ្នកចាំទី Lloris Karius បានធ្វើឲ្យក្រុម Real Madrid មានឱកាសឈ្នះជើងឯកលើកទី 13 របស់ពួកគេ​ ។

យ៉ាងណាមិញក្រុម Man City មិនដែលឈ្នះពានរង្វាន់ Champions League នោះទេ ខណ:ដែលពួកគេត្រូវបានទម្លាក់ចេញដោយក្រុម Liverpool នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុនផងដែរ ។

មិនតែប៉ុណ្ណោះមានក្រុមធំៗ ជាច្រើនដែលត្រូវបានគេរំពឹងខ្ពស់ថាអាចឈ្នះពានរង្វាន់ Champions League រដូវកាលនេះ ដែលមានដូចជា Barcelona និង Juvetus ជាដើម ។

ប៉ុន្តែទោះបីជាមានការគំរាមកំហែងពីក្លិបយក្សអ៊ីតាលី និងអេស្ប៉ាញក៏ដោយក៏លោក Owen ជឿជាក់ថាពានរង្វាន់នេះនឹងត្រូវយកមកកាន់ទឹកដីអង់គ្លេសនៅរដូវកាលនេះ ជាមួយនឹងក្រុម Manchester City ឬ Liverpool ៕

ប្រភព៖ Mirror 

មតិយោបល់