Ozil ដាក់ប៉ុន្មានម៉ាត់យ៉ាងខ្លី ក្រោយលោក Emery មិនព្រមដាក់ខ្លួនឲ្យចូលលេងទល់ West Ham

កីឡាករ Mesut Ozil បានបន្តហ្វឹកហាត់ជាមួយកីឡាករ Mohamed Elneny បន្ទាប់ពីត្រូវបានទម្លាក់ឈ្មោះចេញពីក្រុមគ្រូបង្វឹកលោក Unai Emery ក្នុងកំឡុងពេលដែលក្រុម Arsenal បានបរាជ័យក្រោមថ្វីជើងក្រុម West Ham ។

  

ជាក់ស្តែងខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះមិនបានលេងឱ្យក្រុម Arsenal ចាប់តាំងពី Boxing Day  មកម្លេះ ដោយសារតែរបួសជង្គង់ ប៉ុន្តែនៅចុងសប្តាហ៍នេះ Ozil បានហ្វឹកហាត់យ៉ាងពេញលេញក្នុងប៉ុន្មានថ្ងៃមុនការប្រកួតនេះចាប់ផ្តើមឡើង ។

តែទោះជាយ៉ាងណាមលោក Emery បានសម្រេចដក Ozil ពីក្រុមរបស់គាត់ម្តងហើយម្តងទៀត និងបានផ្តល់ការឆ្លើយតបភ្លាមៗនៅពេលត្រូវបានគេសាកសួរអំពីការអវត្តមានរបស់កីឡាករវ័យ 30 ឆ្នាំក្នុងរយៈដ៏ពេលខ្លី មុនពេលក្រុម Arsenal បានផ្តួលដោយក្រុម West Ham កាលពីយប់មិញនេះ ដោយគ្រូបង្វឹសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា ៖  ” កីឡាករនៅទីនេះគឺល្អប្រសើរជាងមុន សម្រាប់ការប្រកួតនៅថ្ងៃនេះ ” ។

ប៉ុន្តែនៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើគណនី Instagram របស់កីឡាករ Elneny បន្ទាប់ពីព័ត៌មានរបស់ក្រុម Arsenal ត្រូវបានប្រកាសជាផ្លូវការចំពោះការដកឈ្មោះចេញនេះ   Ozil បាននិយាយជាភាសាអារ៉ាប់ថា ៖ ” សូមកុំសោកសៅអី ព្រោះព្រះគឺនៅជាមួយយើងជានិច្ច ” ៕

ប្រភព: Metro

 

មតិយោបល់