Ozil ស្នើសុំ Arsenal ប្ដូរលេខអាវរបស់ខ្លួន ដើម្បីតំរូវទីផ្សារ

ខ្សែបម្រើរបស់ក្រុមកាំភ្លើងធំ Mesut Ozil នឹងផ្លាស់ប្ដូរលេខនៅលើអាវរបស់ខ្លួនលេខ១១ ទៅជាលេខ១០ ក្រោយការចាកចេញរបស់ Jack Wilshere ដែលធ្លាប់ជាម្ចាស់កម្មសិទ្ធិអាវលេខ១០នេះ។

Ozil ស្នើសុំពាក់លេខថ្មីនេះ នៅពេលរដូវកាលថ្មីចាប់ផ្ដើម ហើយជាមួយនឹងលេខ១០នៅលើអាវរបស់កីឡាករអាល្លឺម៉ង់រូបនេះពាក់ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។

អតីតខ្សែបម្រើក្លឹប Real Madrid ទទួលបានកំរៃពីស្បែកជើង ដែលផលិតដោយក្រុមហ៊ុន សំភារៈកីឡាករ Adidas ដែលក្រុមហ៊ុននេះជឿជាក់ថា លេខ១០នៅលើអាវរបស់កីឡាករ គឺជាលេខត្រូវប៉ាន់នៅលើទីផ្សារ ហើយ Ozil ក៏ជាម្ចាស់លេខ ១០ផងដែរ សំរាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់៕

ប្រភព៖ Daily Mail

មតិយោបល់